មកដល់ពេលនេះទាំងអាស៊ាន

មកដល់ពេលនេះទាំងអាស៊ាន​


សហគមន៍អឺរ៉ុប​ អង្គការសហប្រជាជាតិ​ និងប្រទេសមហាអំណាច​នៅរក្សាភាពស្ងៀមស្ងាត់​ ដោយ​មិនទាន់ថ្កោលទោស​ និងចាត់វិធានការណ៍លេីការបំពានច្បាប់អន្តរជាតិ​ ការបង្កឧក្រិដ្ឋកម្មសង្គ្រាម​ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ថៃនៅឡេីយទេ..ធ្វេីឱ្យថៃបានចិត្ត​ និងកាន់តែគឃ្លេីនខ្លាំងឡេីង។


ថៃបង្កហេតុ​ បង្កសង្រ្គាម​ ថៃឈ្លានពាន​ កាន់កាប់ដីខ្មែរ​សង់សំណង់ខុសច្បាប់​ ថៃបានកំទេចប្រាសាទ​ ស្ពានថ្នល់​ សាលារៀន​ មន្ទីរពេទ្យ​ វត្តអារាម​ អង្គភាពរដ្ឋ​ ផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាជន​ និងមានស្លាប់​របួសពិកា​ ព្រមទាំងជនភៀសសឹករាប់ម៉ឺននាក់។ 


ថៃដាច់ខាតត្រូវទទួលខុសត្រូវគ្រប់យ៉ាងនូវសកម្មភាពឃោរឃៅរបស់ខ្លួននៅចំពោះមុខច្បាប់​ និងស្ថាប័នអ​ន្តរជាតិ។

Comments