បង្អែមបបរគ្រាប់ឈូក

V

តើបងៗចូលចិត្តបង្អែមបបរគ្រាប់ឈូកដែរទេ?បើចូលចិត្តតោះសាកល្បងធ្វើញ្ញាំទាំងអស់គ្នា...

http://i67.tinypic.com/hrnakh.png

គ្រឿងផ្សំ :

- គ្រាប់ឈូកស្ងោរបកសំបកចេញពុះជាពីរ 

- គ្រាប់ឡុកឈិត1ចានធំ

- សណ្ដែកបាយស្ងោរអោយផុស

- ខ្ទិះដូង  (ដើម) 1ចានគោមតូចល្មម ដាក់ក្នុងឆ្នាំងខ្លះ ពេលដួសញ្ញាំខ្លះ

- ខ្ទិះដូង (ចុង) 1ចានគោមធំ

- ស្ករស 500 ក្រាម

- អំបិល1ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ :

មុនដំបូងត្រូវយកឆ្នាំងមកចាក់ខ្ទិះដូង (ចុង) ចូលទៅក្នុងឆ្នាំងដក់ដាំទឹកខ្ទិះអោយពុះសិន ។ ពេលដែលទឹកខ្ទិះពុះហើយដាក់គ្រាប់ឈូក សណ្ដែកបាយ ស្ករស ឡុកឈិត កូរវាបន្តិចរួចគ្រប។ បន្ទាប់មកពេលដែលពុះដាក់ខ្ទិះដូងចូល (ដើម) ទុកមួយសន្ទុះអោយពុះម្ដងទៀតជាកាស្រេច។


Comments

bongsina
ចូលចិត្តណាស់
wondercury
អគុណបង😍