របៀបរកស៊ីសំរាប់អ្នកដែលមានដើមទុនទាបជាង $500

V
vuthyvan
លោកអ្នកប្រហែលជាឆ្ងល់ថា លុយទាបជាង$500 រកស៊ីម៉េចកើត? ហើយរកស៊ីមុខរបរអ្វីទៅ? ![Businessideas1.jpg](https://serey.io/imageupload_data/d3f96d9741e20d82b434ea1e6b0346e91b570a33) ជាការពិតណាស់ ការរកស៊ីគឺមិនងាយស្រួលទេ ទាល់តែយើងមានផ្នត់គំនិតជាអ្នករកស៊ីទើបអាចទទួលបានជោគជ័យ។ ខាងក្រោមនេះ គឺជាគំនិតយោបល់ ដើម្បីអោយបងប្អូនយកទៅពីចារណា បើតាមបទពិសោធន៌ យោបល់នេះភាគច្រើនទទួលបានជោគជ័យ ៨០​ ទៅ ៩០​ភាគរយ។ ![Businessideas2.jpg](https://serey.io/imageupload_data/2f97bad15ae5d212df6cf19d2f3bf7203e130815) ១. រកនឹកអាជីវកម្មណាដែលអាចអោយអ្នកប្រើចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលអ្នកទទួលបានពីសាលា និងបានពីការធ្វើការអោយគេ ឧទាហរណ៍ថា ប្រសិនបើធ្លាប់ធ្វើជាភ្នាក់ងារទិញលក់ដីធ្លី ឬគម្រោងនានា អ្នកអាចបើកសេវាទាក់ទងនឹងអចលនទ្រព្យដែលអ្នកចេះ។ ប្រសិនបើអ្នកចេះពីការទូរទាត់ពន្ធ និងគណនេយ្យ ឬធ្លាប់ធ្វើការងារក្នុងផ្នែកនេះ អ្នកអាចបើកសេវាកម្មពន្ធដារ និងគណនេយ្យសម្រាប់ម្ចាស់អាជីវកម្មខ្នាតនានា។ ប្រសិនបើអ្នកពូកែគណិតវិទ្យា ឬភាសារបរទេសអ្នកអាចបើកសេវាបង្រៀនដល់ផ្ទះ ឬបើកបង្រៀនគួរគិតម៉ោង។ បើអ្នកពូកែវោហាស័ព្ទ អ្នកអាចទទួលពិធីការក្នុងកម្មវិធីផ្សេងៗ…។ និយាយរួមទៅ មានន័យថាយកអ្វីដែលអ្នកចេះធ្វើជាទុន ជំនួសដោយការប្រើលុយមកធ្វើជាទុន។ ការធ្វើទីផ្សារគួរតែចាប់ផ្តើមស្វែងរកការគាំទ្រពីគ្រួសារ មិត្តភក្តិ សាច់ញាតិ ហើយនៅពេលវាចាប់ផ្តើមបង្កើតចំណូលហើយ វានឹងក្លាយជាបទពិសោធន៍ដំបូងដ៏អស្ចារ្យរបស់អ្នកក្នុងនាមជាសហគ្រិនម្នាក់។ ២. បន្ថែមប្រភពចំណូលមួយ ឬច្រើនជាងនេះបន្ថែមទៀត អ្នកអាចបង្កើតប្រភពចំណូលបន្ថែមពីលើចំណូលដែលអ្នករកបាន ឧទាហរណ៍ថា​ កាលពីមុនអ្នកជាភ្នាក់ងារទិញលក់ដី ហើយពេលអ្នកនេះអាចបង្កើនចំណូលដោយបន្ថែមសេវាវាយតម្លៃអចលនទ្រព្យ សេវាប្រឹក្សាយោបល់…។ ព្យាយាមប្រើអ្វីដែលអ្នកខំចំណាយពេលរៀន ដើម្បីទាញប្រយោជន៍មកវិញអោយអស់លទ្ធភាពរបស់វា។ ៣. វិនិយោគឡើងវិញ ប្រើលុយដែលអ្នករកបាន ដើម្បីពង្រីកអាជីវកម្មឲ្យកាន់តែធំ និងកាន់តែមានស្តង់ដារជាងមុន។ ទិញទំនិញបន្ថែម សម្ភារៈបន្ថែម ឬក៏ចំណាយលើការធ្វើទីផ្សារបន្ថែម។ រាល់ពេលមានប្រតិបត្តិការលក់ ចំណូលនៃអាជីវកម្មរបស់អ្នកនឹងកាន់តែច្រើនទៅៗ ហើយនេះគឺជាវិធីមួយល្អបំផុតដែលមិនចាំបាច់ពិបាកចិត្តនឹងការខ្ចីលុយរបស់អ្នកដទៃ។ អ្វីដែលអ្នកត្រូវចាំ៖ ពេលចេញរកស៊ីដំបូង ទោះបីជោគជ័យ ឬបរាជ័យ វាគឺជាមេរៀនមួយដ៏អស្ចារ្យសម្រាប់អ្នក។ នៅពេលសម្រេចចិត្តថាបើក អ្នកក៏ត្រូវគិតថាវាអាចបិទដោយរបៀបណាដែរ ហើយមូលហេតុដែលអ្នកមិនត្រូវខូចចិត្តនោះគឺអាជីវកម្មនេះមិនបានប្រើទុនច្រើននោះទេ វាមានហានិភ័យទាប៕

Comments

please can you include source link for images that aren't yours, images without source links is plagiarism. If you need help with putting source link please message us at our discord សូមអ្នកបញ្ចូលតំណប្រភពសម្រាប់រូបភាពដែលមិនមែនជារបស់អ្នករូបភាពដែលគ្មានតំណប្រភពគឺជាការលួចចម្លង។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់តំណប្រភពសូមផ្ញើសារមកយើងតាមភាពមិនចុះសម្រុងរបស់យើង ## [Discord](https://discord.gg/AUb7uP2) ## [image 1 Source](https://www.openbusinesscouncil.org/wild-thinking-25-unconventional-ideas-to-help-you-grow-your-brand-and-business/) ## [image 2 source](https://www.consul-tech.nl/schedule-booking/creative-thinking-workshop) ![fd742cbaaaf6ec3cec1f0196141c14e39d167d44.jpeg](https://images2.weku.io/DQmc76ypsomM2gtVMPap6JC4FBvbFtGiesxYF2CpMYhBJ4h/fd742cbaaaf6ec3cec1f0196141c14e39d167d44.jpeg)
wondercury
គប្បីប្រើរូបភាពoriginal។បើសិនជាប្រើរូបពីInternet សូមដាក់នៅប្រភពអោយបានច្បាស់លាស់។អរគុណ