ច្បាប់ធម្មជាតិ: បន្ទាប់ពីការស្លាប់ នៅមានវិញ្ញាណដែរឬទេ?
យោងតាមការមើលឃើញជាក់ស្តែង បច្ចុប្បន្នគឺធម្មជាតិមានអ្វីៗគ្រប់យ៉ាងអស់ទៅហើយ គ្រាន់តែថា មានរបស់ខ្លះអ្នកវិទ្យាសាស្រ្តរកមិនទាន់ឃើញដោយសារខ្វះសំភារះ និងឧបករណ៌បច្ចេកទេសដើម្បីរុករក។ តែនៅពេលដែលខ្ញុំអង្គុយសមាធិ ខ្ញុំបានឈ្វេងយល់ពីហេតុការណ៌មួយទាក់ទងទៅនឹងវិញ្ញាណ នៅពេលដែលយើងគេងយល់សប (សុបិន្ត)។

ការយល់សុបិន្ត គឺជាការវិលវល់វង្វេងក្នុងភពថ្មីមួយទៀតដែលយើងមើលមិនឃើញ ហើយវាជាការធ្វើដំណើរដ៏វែងឆ្ងាយមួយ ដែលគ្មានគោលដៅ បន្ទាប់មកវាក៏បានផ្តិតនូវថាមពលនៃការចងចាំទាំងឡាយមកក្នុងខួរក្បាលរបស់យើង (ជាលក្ខណះស្រពេចស្រពិល)។

បើតាមការយល់ឃើញរបស់ខ្ញុំ វិញ្ញាណរបស់មនុស្ស ឬសត្វដែលបានស្លាប់ទៅហើយ គឺមានលក្ខណះស្រដៀងគ្នាទៅនឹងការយល់សបដែរ គ្រាន់តែថាយល់សបគឺមានរូបរាង្គកាយនៅទទួលសញ្ញាអារម្មណ៌ ដែលផ្ទុយពីសេចក្តីស្លាប់ គឺបាត់រូបរាង្គកាយទៅ។

ឧទាហរណ៌: នៅក្នុងសុបិន្ត បើយើងចង់ហៅនរណាម្នាក់នោះ គឺហៅមិនលឺទេ ហើយធ្វើអ្វីក៏មិនច្បាស់ការដែរ គឺធ្វើនេះបន្តិច ធ្វើនោះបន្តិច ដើរទៅនេះ ដើរទៅនោះ ជួនកាលសុបិន្តថាបានទៅដល់កន្លែងមួយ ដែលមិនធ្លាប់បានស្គាល់ទៀតផង។ វិញ្ញាណអ្នកដែលស្លាប់ទៅ ក៏បានដើរស្វែងរកក្រុមគ្រួសាររបស់ពួកគេដែរ ដូចជា បង ប្អូន ពូ មីង ឬសាច់ញាតិ... ជាដើម ហើយពួកគេក៏បានហៅ សួរ ឆ្ងល់ ហេតុអ្វីបានជាក្រុមគ្រួសាររបស់ពួកគេស្តាប់មិនលឺ??? លុះដល់រយះពេលមួយដែលវិញ្ញាណនោះដឹងការពិតថាពួកគេបានស្លាប់បាត់ទៅហើយ ទើបពួកគេធ្វើដំណើរទៅទីឋានដែលគ្មានគោលដៅជារៀងរហូតទៅ៕

