ទំលាប់ល្អប្រចាំថ្ងៃ

V
ទំលាប់ល្អប្រចាំថ្ងៃ នឹងជួយមនុស្ស អោយជោគជ័យក្នុងជីវិត៖ 1. ទំលាប់ល្អ ដូចជា ការឆាប់ភ្ញាក់ពីព្រលឹម ឧ. ម៉ោង 06 ព្រឹក រឺមុននេះ អាចធ្វើអោយ មនុស្សមានពេលគ្រប់គ្រាន់ ក្នុងការ ហាត់ប្រាណពេលព្រឹក រឺអានសៀវភៅ រឺ ធ្វើសមាធិ រឺរៀបផែនការប្រចាំថ្ងៃ ទទួលទៀនអាហារពេលព្រឹក និង ធ្វើដំណើរទៅធ្វើការ រឺទៅសាលារៀន បានទាន់ពេល។ ពោល គឺអាចចាប់ផ្តើមថ្ងៃថ្មីដោយជឿជាក់។ 2. ទំលាប់ល្អ ពេលធ្វើការ រឺ ពេលរៀន ខំប្រឹង យកចិត្តទុកដាក់ខ្លាំងធ្វើអ្វីដែលខ្លួនកំពុងធ្វើ ស្តាប់ការណែនាំ ផ្តោតលើដំណោះស្រាយ នឹងជួយយើងអោយទទួលបានលទ្ធផល គាប់ប្រសើរឡើង។ 3. ទំលាប់ល្អ ក្នុងការហូបចំណីអាហារស្អាតមានជីវជាតិ ពិសារទឹកស្អាតបានច្រើន ហាត់ប្រាណទៀងទាត់ ធ្វើចិត្តអោយរីករាយ ស្រស់ថ្លា ដើរលេងត្រូវកំដៅថ្ងៃខ្លះ នឹងជួយអោយយើងមានសុខភាពល្អ អាយុយឺនយូរ។ 4. ទំលាប់ល្អ ក្នុងការបន្ត រៀនចំណេះ ជំនាញថ្មី បន្តអភិវឌ្ឍន៍សម្មត្ថភាពដែលខ្លួនមាន ធ្វើអោយផលិតភាពខ្លួនកើនឡើងស្របតាមគោលដៅដែលបានកំណត់ នឹងជួយធ្វើអោយជីវិត រីកចំរើន អាជីពថ្កុំថ្កើន លុយកាក់ចូលច្រើន។ 5. ទំលាប់ល្អ ក្នុងការចេះដកសន្សំមុនចាយ ចាយត្រូវខ្ទង់ចំណាយ ចាយសំរាប់វត្ថុចាំបាច់ មិនមែនតាមចំណង់។ ចេះយកប្រាក់សន្សំបានទៅប្រើប្រាស់បន្ត ដើម្បីបង្កើនទ្រព្យ មិនមែនបង្កើនបំណុល នឹងជួយយើងអោយក្លាយ ជាអ្នកមាន សម្បូរទ្រព្យ។ 6. ទំលាប់ល្អ ក្នុងការធ្វើបុណ្យដោយចិត្តជ្រះថ្លា អោយទានទៅអ្នកអត់ ទីទាល់ក្រ ពិការ មិនអាចជួយខ្លួនឯងបាន នឹងបានបុណ្យច្រើន។ ទំលាប់ជួយមនុស្សដែល កំពុងត្រូវការជំនួយ កំពុងអត់ ឃ្លាន កំពុងខ្វះខាត កំពុងគ្រោះថ្នាក់ នឹងជួយយើងអោយស្គាល់អត្តន័យពិតនៃការធ្វើបុណ្យ៕. ![IMG_6789.JPG](https://serey.io/imageupload_data/84d1f7f3dba35526ab84748ffe6d986e316f9fe5)

Comments