ប្រវត្តិភ្នំឧដ្តុង្គ
ឧដុង្តជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៨៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងភ្នំពេញ។
ក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាល ព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ។ ក្នុងពុទ្ឋសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះរាជវាំងល្វាឯម ទ្រង់បាននាំ សេនាបតី និងនាមឺនសព្វមុខមន្រ្តីចុះ ព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់អូរក្រុងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាង ទៅក្រសាលនៅតាដុងយាយជ័យ ទ្រង់ក៏ទត ឃើញទីទួលមួយនៅ តំបន់ស្រះកែវ ជាទីមានទេសភាពល្អក៏ទ្រង់ចាប់ ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តី មានហោធិបតីជាដើមថា យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតីមុំ គន់គូរពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា " ទីនេះជាទីជយភូមិល្អណាស់ត្រូវតាមក្បួនទាយថា នឹងមានឬទ្ឋិតេជះ ឈ្នះអស់សត្រូវទាំង ៨ទិស " ព្រះរាជាទ្រង់ជ្រាបដូច្នោះ ក៏ចាត់ឧកញ៉ាក្រឡា-ហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះ នៅថៃ្ង៥កើត ខែផល្គុណ ឆ្នាំវក ទោស័កពុទ្ឋ-សករាជ២១៦៤ គ្រិស្តសករាជ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ (ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។
ចេតិយត្រៃត្រិង្សស្ថិតនៅខាងឆេ្វងដៃកែ្បរ ព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះ គឺឃើញមានចេតិយធំៗពីរ នៅកែ្បរគ្នា ក្នុងនោះចេតិយខាង ជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុន ដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៌ ជាព្រះរាជបិតាចេតិយខាងត្បូង ជាប់គ្នានោះ កសាងឡើងក្នុងគ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទសមេ្តចព្រះនរោត្តម ដើម្បីបញ្ចុះ ព្រះបរមអដ្ឋិនៃព្រះបាទសមេ្តចព្រះអង្គ ឌួង ជាព្រះវររាជបិតា ចុះតាមជណ្តើរថ្មទៅត្បូងបន្តិច គេនឹងឃើញចេតិយដ៏ធំមួយទៀតដែលជាចេតិយរបស់ព្រះករុណាព្រះខត្តិយសកោដ្ឋព្រះបាទសមេ្តចព្រះស៊ីសុវត្ថិមុនីវង្ស មានក្បូរក្បាច់ហាក់ស្អាតបាត នៅឡើយចេតិយធំៗ ទាំង៣ ស្ថិតលើកំពូល ភ្នំឧត្តុង្គ ជ្រុងខាងជើង ត្រូវបានគេហៅថា " ចេតិយត្រៃត្រិង្ស ។
#នៅមានត

![26748785-DB1E-433F-8444-C35A39282531.jpeg]
(https://serey.io/imageupload_data/660ec934ad37832a769132c5379c8077a01db0bf)



