សាសនានិងការដឹកនាំ

V
ក./ ពុទ្ធវចនៈ​នៃសាសនាព្រះពុទ្ធ​មាន​បី​ប្រការធំៗ គឺ​ទី​១ កុំ​ធ្វើ​អំពើ​បាប​ទាំង​ពួង ទី​២ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​ទី​៣ ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សំដែង​ថា " គោលការណ៍​ទាំង​បី​នេះ គឺជា​ពាក្យ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ ដែល​មាន​សេចក្ដី​ជា​ភាសា​បាលី​ថា៖ «សព្វ​បាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ»។ ខ./ នៅក្នុងបរិបទសង្គមបច្ចុប្បន្ន សាសនាគួរតែជាគោលការណ៍នៃការដឹកនាំមនុស្សទៅរកផ្លូវល្អ ប៉ុន្ដែមនុស្សមួយចំនួនបែរជាដឹកនាំសាសនាទៅរកសេចក្ដីក្ដៅក្រហាយទៅវិញ ។ គ./ នៅក្នុងសាសនាមានបុគ្គលបីប្រភេទ ១. បុគ្គលដែលជឿលើបុណ្យបាប " គេមិនហ៊ានសាងអំពើអាក្រក់ទេ " ។ ២.បុគ្គលដែលមិនខ្លាចបុណ្យបាប " ជាបុគ្គលដែលយកសាសនាធ្វើជាឈ្នាន់ដើម្បីលាភសក្ការៈ" ។ ៣.បុគ្គលជឿផង ប្រមាថផង " ធ្វើបុណ្យផង សាងបាបផង " ។ ឃ./ យោងទៅតាមគោលការណ៍ទី ០១ នៃពុទ្ធវចនៈ ទាំងពុទ្ធសាសនិក ទាំងអ្នកបដិបត្តិធម៌ទាំងពួង គឺជាគំរូភាព ។ ការធ្លាក់ចុះ ឬអណ្ដែតឡើងនៃពុទ្ធសាសនាគឺអាស្រ័យលើការដឹកនាំរបស់អ្នកបដិបត្តិធម៌ទាំងពួង ។ បើអ្នកបដិបត្តិធម៌ខ្លាចបាប នោះសាសនានឹងមានអ្នកខ្លាចបាប តែបើអ្នកបដិបត្តិធម៌ មិនខ្លាចបាប នោះសាសនានឹងធ្លាក់ចុះ ។ ង./ សាសនាព្រះពុទ្ធ គឺជាសាសនាហេតុផល និងបញ្ញា ។ ទ្រឹស្ដីកម្មផល គឺជាគោលការណ៍នៃការសាងអំពើល្អក្នុងសង្គម ។ អ្នកបដិបត្តិធម៌ទាំងពួង គួរតែជាអ្នកសម្របសម្រួលនឹងដឹកនាំមនុស្សក្នុងសង្គមឲ្យដើរទៅរកផ្លូវត្រូវ តាមរយៈការស្រាបព្រោះទ្រឹស្ដីកម្មផលដល់យុវជនចាស់ៗនិងថ្មីៗទុកជាការយល់ដឹងនឹងជាមាគា៌ការបិដិបត្តិ ។ ច./ គោលការណ៍របស់អ្នកដឹកនាំសាសនា គួរតែសាបព្រោះទ្រឹស្ដីកម្មផល កុំឲ្យមនុស្សសាងអំពើអាក្រក់ បណ្ដុះស្មារតីនៃការសាងអំពើល្អក្នុងសង្គម នឹងការប្រព្រឹតសុចរិតដោយជ្រះថ្លាក្នុងចិត្ត ហើយគំរូភាពគឹជាកត្តាសំខាន់បំផុត ៕ Sun Veasna![65976FAC-DCF0-4082-9904-5FE19A290AD3.jpeg](https://serey.io/imageupload_data/3cf88ac3e16a26346b85984ff99aa2bf21c7380b)

Comments

wondercury
ថ្វីត្បិតអត្ថបទនេះមានចំនែកខ្លះគឺបានចំលងពីស្នាដៃផ្សេងក៏ដោយ https://www.google.com.kh/url?sa=t&source=web&rct=j&url=https://thmeythmey.com/m/%3Fctype%3Darticle%26id%3D26159%26lg%3Dkh%26page%3Ddetail&ved=2ahUKEwjRwYao9e3cAhWTE4gKHQBVAekQFjADegQIBhAB&usg=AOvVaw1YZzVnA9RlYscrtQjbitG8 ប៉ុន្តែនៅតែមានភាពច្នៃប្រឌិត។ អគុណដែលបានចែករំលែកនៅទីនេះ។
Great post
daisysun
Please give a source of the original article