ខ្លាសន្តិភាព (ភាពជាអ្នកស្វែងរកសន្តិភាព)

V
១/ ដើមឈើណាដែលមានឫសខ្លីជាងមែក ដើមឈើនោះ ងាយនឹងរលំដោយសារខ្យល់ព្យុះ។ មនុស្សដែលងាយជួបនឹងបញ្ហា គឺជាមនុស្សដែលពុំយល់ ជីកពុំដល់ជម្រៅខ្លួនឯងច្បាស់ ឬក៏ពុំស្គាល់ខ្លួនឯង។ នៅក្នុងទ្រឹស្ដីសាសនាគេនិយាយថា “សច្ចភាព ជាប្រភពនៃសុភមង្គល”។ មនុស្សដែលអត់ឃ្លាន ហេវហត់ អស់ម្លាំង គឺជាមនុស្សដែលពុំគិតពិចារណា រឿងគុណធម៌ រឿងករុណាច្រើននោះទេ ឲ្យតែបានរស់ អ្វីក៏ហ៊ានប្រថុយ។ ពេលនោះគេហើយដែលទ្រឹស្ដីពុទ្ធនិយមបង្ហាញថា “អវិជ្ជា ជាប្រភពនៃអកុសល”។ បញ្ហាខ្លះដែលចេះតែបន្តកើតមានក្នុងជីវិត ពេលខ្លះក៏បណ្ដាលមកពី យើងពុំប្រឹងឲ្យដូចជាដឹងថាយើងនឹងស្លាប់នៅថ្ងៃស្អែក។ ២/ “ស្រីភាព បើអត់ឃ្លានហើយសូម្បីកូនខ្លួនឯង ក៏បោះបង់ចោល ពស់ដែលអត់ឃ្លានហើយ សូម្បីពងខ្លួនឯងក៏ហ៊ានស៊ី អ្នកដែលត្រូវរងទុក្ខវេទនា រឿងអ្វីដែលមិនហ៊ានប្រព្រឹត្តអំពើបាប”? តថភាពនេះ ដកស្រង់ចេញពីគតិសៀវភៅ “ស្រីហិតោបេទេស” វគ្គសន្តិភាព។ កថាខណ្ឌទី២) ចង់បានន័យចំពោះភាពជាអ្នកដឹកនាំថា “បើឱនលំទោនខ្លួនថាជាមនុស្សដែលមានសេចក្ដីអត់ឃ្លានបំផុត វិធីសាស្រ្តនឹងលេចឡើងមកក្រោយ”។ ចំណែកទស្សនៈសូក្រាត ( Socrate) អប់រំថា “មនុស្សខ្លាំងប្រឹងរស់ ឲ្យដូចជាដឹងថា នឹងត្រូវស្លាប់នៅថ្ងៃស្អែក”។ ជាឧទាហរណ៍នៅសម័យប្រល័យពូជសាសន៍ មនុស្សប្រវារស់ប្រវាស្លាប់ សូម្បីតែទឹកនោមខ្លួនឯងក៏ហ៊ានផឹក។ ផឹក ដើម្បីរស់។ មេដឹកនាំដែលមានបំណងស្វែងរកសន្តិភាពពិត និងភាពខ្លាំងក្លាផ្នែកសេដ្ឋកិច្ច ក៏ត្រូវធ្វើប្រឹងកុំខ្លាចស្លាប់នៅថ្ងៃស្អែកដូចគ្នា។ ស្លាប់ ដើម្បីរស់ ស្វែងរកដើម្បី ផលចំណេញជូនជាតិ។ កថាខណ្ឌទី២) ចង់សំដៅលើវណ្ណៈអ្នកដើរតាមថា “ភាពខ្លាំង ឬក៏ខ្សោយ គឺជាការសិក្សាអំពីប្រភព ប្រៀបដូចជាដឹងថា ទទួលបានផ្កាដោយសារជីវជាតិ មានដើមមាំមួនដោយសារទឹក ជាដើមមាំទប់ខ្យល់បានក៏ដោយសារគ្រឹះ ឬឫស។ ប្រជាជនចង់បានសន្តិភាព តែមានត្រឹមសន្តិភាពពុំគ្រប់គ្រាន់ទេ ព្រោះថាយើងត្រូវការមានផ្កា មានផ្លែ មានគ្រាប់។ ប្រជាជនចង់បាននសន្តិភាព តែនៅតែពុំគ្រប់គ្រាន់នៅឡើយ ព្រោះយើងនៅតែត្រូវការឱបរឹតគ្នា ប្រៀបដូចជាទំពាំងក្លាយជាដើមឫស្សី ដើមឫស្សីក្លាយជាគុម្ព ក្រាស់ក្មឹក ចូលពុំចុះ កាប់កក្រីក (ជាតិនិយម)។ ៣/ សន្តិភាពដែលមានជំហរមាំគាស់មិនរបើក គឺត្រូវពឹងលើមូលដ្ឋានសេដ្ឋកិច្ច។ ការស្វែងរកមូលដ្ឋាននៃសេដ្ឋកិច្ច ឬភាពខ្លាំងលុះត្រាណាតែមានមេដឹកនាំដែលមានសិក្សាពីឫសនៃបញ្ហាពុំសល់មួយ។ លោក (John Maxwell) បង្ហាញថា “មេដឹកនាំម្នាក់គឺជាអ្នកដែលដឹងផ្លូវត្រូវទៅ ត្រូវដើរទៅ និងជាអ្នកដែលបង្ហាត់បង្ហាញផ្លូវ”។ A leader is one who knows the way, goes the way, and shows. the way![0C3A1401-2945-452A-B0E8-D2663F51DEF3.jpeg](https://serey.io/imageupload_data/055d7db2b20174d877f75f97bbbbd27910597a2b)

Comments

wondercury
អរគុណដែលបានចែកពី សៀវភៅទស្សនៈផ្តាច់ផ្លូវក្រោយដែលមានបង្ហោះនៅលើហ្វេសប៊ុក