សង្គមខ្លាំងព្រោះយុវជនរៀន
១. សង្គមខ្លាំង គឺដោយសារតែមានយុវជនសង្គមចេះប្រឹងដល់ដង្ហើមចុងក្រោយ តែសង្គមខ្សោយតែងរស់បណ្តោយតាមព្រេងវាសនា។ គ្មាននរណាម្នាក់ត្រូវស្លាប់ដោយការប្រឹងនោះទេ តែមនុស្សដែលមិនប្រឹងទៅវិញទេ ដែលរស់នៅវេទនានិងមានជីវិតរស់ដូចស្លាប់។
២. បើពេលនេះមិនប្រឹងប្រែង តើចាំដល់ពេលណា។ បើខ្លួនយើងមិនប្រឹងប្រឹង តើជានរណា។ បើយើងមិនប្រឹងរៀនសូត្រដើម្បីជួយសង្គម តើយើងនឹងធ្វើអ្វី។ បើយើងគិតខ្វល់តែរឿងស្នេហា តើមានចិត្តស្ងប់ឯណាផ្តោតលើការសិក្សារៀនសូត្រ។
៣. បើយើងមិនប្រឹង បើយើងមិនរៀន គឺមានន័យថាយើងបានយកពេលវេលាទាំងឡាយទៅបោះចោលអស់ហើយ។ គ្មានទីណាងងឹត ជាងគំនិតងងឹតទេ ហើយក៏គ្មានទីណារញ៉េរញ៉ៃជាងការមិនចេះគ្រប់គ្រងចិត្តខ្លួនឯងឱ្យមានសណ្តាប់ធ្នាប់នោះទេ៕
ប្រភព៖ ប្រតិទិនទស្សនៈ365ថ្ងៃ

