ឈប់សាងកំហុស!

V
កុសលអតីតពិតបានជាមនុស្ស គួរណាស់ខំរស់ឲ្យបានប្រពៃ មានក្រម្តេចម្ដារក្សាតម្លៃ រស់លើផែនដីកុំសាងសត្រូវ ។ ជីវិតពាក្យខ្លីន័យវែងណាស់ បើគិតមិនច្បាស់អាចអស់ផ្លូវ ទទួលក្ដីទុក្ខសុខចេញទៅ រក្សាទុកផ្លូវត្រូវរៀនពិចារណា ។ កុំអួតកុំអាងកាងសើសគេ អស់ឯងមានគេអាចអស្ចារ្យ គួររៀនដាក់ខ្លួនពួនមេត្ដា អប់រំចិន្ដាកុំឲ្យរវើរវាយ ។ សន្សំរឿងល្អកំដរជីវិត រៀនអប់រំចិត្ដកុំមើលងាយ ស្អប់ខ្ពើមពាក្យឈ្លោះរៀនរួសរាយ តែកុំរាយមាយរាយមាយាទ។ កុំរៀនមើលងាយគួររៀនមេត្តា កុំរៀនវាចារពាក្យទ្រគោះ គួររៀនលើកលែងរៀនសន្ដោស កុំសាងកំហុសខុសតម្រា។ #រូបភាពFacebook វាសនា ថ្ងៃទី ១៦ ខែ ០៧ ឆ្នាំ ២០១៨![8D74BB2D-C747-4C82-AE8D-7F5AC3F6F053.jpeg](https://serey.io/imageupload_data/fe8a48ed9be4dda7fb74637e12f66ad1550ee7bb)

Comments