ប្រយោជន៍នៃដើមត្នោត

V
ត្នោតមានប្រយោជន៍ច្រើនអនេក ផ្ទះធ្លុះបាក់បែកត្នោតអាចជួយបាន ស្លឹកផ្ដល់ជាម្លប់សុខក្សេមក្សាន្ដ ដើមធ្វើផ្ទះបានមាំឥតបារម្ភ។ ផ្លែខ្ចីអាចស្លជាបន្លែ ផ្លែទំផងដែរវិចធ្វើនំ ទឹកត្នោតធ្វើស្ករផែនដុំៗ ស្ករត្នោតវិចនំឆ្ងាញ់អនេក។ ដើមត្នោតលូតហួសខ្ពស់ពេកក្រៃ តែផ្ដល់ប្រពៃច្រើនពន់ពេក ជាកេរតពូជកេរចំណែក ដើមត្នោតចាត់ចែកតកូនចៅ ។ យើងជាកូនខ្មែរស្គាល់កេរដូនតា ត្នោតយើងអស្ចារ្យមិនផុតផៅ ជារុក្ខដំណាងជាតិលូតខ្ពស់ទៅ ដើមត្នោតជាប់នូវអត្តសញ្ញាណជាតិ ៕ ស៊ន់ វាសនា ភ្នំពេញ ថ្ងៃទី ១៧ ខែ ០៧ ឆ្នាំ ២០១៨![EB779744-EE0F-4944-813F-A29324F47D43.jpeg](https://serey.io/imageupload_data/efcd9a4fc7ee440d94c6c6ec9c8899c30fc49fdb)

Comments