ភាពក្លាហាន

V
ក./ ភាពក្លាហានគឺមានពីខាង មួយគឺក្លាហានដោយវាងវៃ ពីរគឺក្លាហានដោយងងិតងងុល ។ ភាពក្លាហាន អាចជាឫសគល់នៃភាពរឹងមាំ ហើយក៏អាចជាបុព្វហេតុដែលនាំយើងទៅរកសេចក្ដីអន្ដរាយផងដែរ ។ ភាពក្លាហានគឺជាអំណាច ប៉ុន្ដែភាពក្លាហានទាំងងងើល គឺជាគ្រោះថ្នាក់ ។ ខ./ បើជ្រុលជាធ្វើសូមកុំខ្លាច បើខ្លាចសូមកុំធ្វើ ។ សុភាសិតចិនមួយឃ្លាបានបង្រៀនថា " បើទុកចិត្ដចាំប្រើ បើមិនទុកចិត្ដកុំប្រើ " នៅក្នុងបរិបទនេះយើងអាចយល់បានថា ភាពមិនប្រាកដប្រជា គឺជាឫសគល់នៃការបង្កើតកំហុសទាំងឡាយ ។ គ./ សត្វចាប វាមិនដែលទុកចិត្ដលើមេកឈើទេ តែវាទុកចិត្ដលើស្លាបខ្លួនឯង " ភាពក្លាហាននៃសត្វចាបដែលហ៊ានទុំលើមេកឈើងាប់ ក៏ព្រោះតែវាជឿលើស្លាបខ្លួនឯង ។ ភាពក្លាហាននៃមេទ័ពដែលហ៊ានបោលសេះចូលសមរភូមិ គឺគេជឿជាក់លើកម្លាំងខ្លួនឯង ។ ភាពក្លាហ៊ាន ដែលបានបូកបញ្ចូលជាមួយភាពជឿជាក់ មិនទាន់គ្រប់ទេ វាត្រូវបំពាក់នូវភាពប្រាកដនិយមជាមួយគ្នាផងដែរ ។ អធិរាជបារាំង " ណាប៉ូលេអុង " បានបង្រៀនថា " ប្រសិនបើយើងចង់ឲ្យការងារមួយដំណើរការបានល្អ គឺយើងត្រូវធ្វើវាដោយខ្លួនឯង " ។![F686BC7D-FDC4-4F64-85A5-8275FB3B29F1.jpeg](https://serey.io/imageupload_data/b4f47fe1e11f69f0ccd27f1c8448cdf026a5819d)

Comments

wondercury
ការងារដែលពឹងអ្នកដ៏ទៃវាគ្រាន់តែជាចំណែកការដោះទាល់ខ្លះៗ