ស្នេហាពិតគ្មានហេតុផលទេ !!!

V
ស្នេហាជាការស្រឡាញ់គ្នារវាងមនុស្សពីរនាក់ ហើយវាកើតដោយសារក្ដីស្រឡាញ់ ក្ដីស្រឡាញ់មិនមែនជាហេតុផលទេ ព្រោះវាកើតចេញពីចិត្ដដ៏បរិសុទ្ធ ។ ក្ដីស្រឡាញ់មិនមែនជាការស្រឡាញ់អ្វីៗដែលគេមានឡើយ ក្ដីស្រឡាញ់គឺជាការស្រឡាញ់គេ ជាខ្លួនគេពិតប្រាកដ ។ រួបរាងកាយ មុខមាត់ដ៏ស្រស់ស្អាត ចរិតមាយាទដ៏ថ្លៃថ្នូរ ជាមនុស្សរឹងមាំដែលអាចពឹងពាក់បាន ទាំងនេះសុទ្ធតែជាហេតុផលនៃក្ដីស្រឡាញ ។ បើយើងបានស្រឡាញ់នរណាម្នាក់ យើងនឹងរស់នៅជាមួយគេដោយសារហេតុផលទាំងនេះ ប៉ុន្ដែនៅលើលោកនេះអ្វីៗក៏ប្រែប្រួលដែរ ប្រសិនបើថ្ងៃណាមួយអ្វីៗដែលគេមាន ហើយវាជាហេតុផលដែលអ្នកត្រូវស្រឡាញ់គេនោះ បានប្រែប្រួល មុខមាត់ដ៏ស្អាតក្លាយជាចាស់ រាងកាយដ៏ល្អក្លាយជាទ្រុឌទ្រោម ឬប្រែប្រួលដោយសារប្រការណាមួយដែលធ្វើឲ្យគេបាត់បង់អ្វីៗទាំងនោះ តើយើងនៅស្រឡាញ់គេបន្ដទៀតទេ ? តើយើងនឹងអាចទទួលយករាងកាយមុខមាត់ដ៏អាក្រក់នោះតទៅទៀតទេ? ចម្លើយនៃសំណួរទាំងនេះ នឹងធ្វើឲ្យយើងដឹងថា យើងស្រឡាញ់គេដោយសារហេតុផល ក៏ប៉ុន្ដែប្រសិនបើយើងនៅតែអាចទទួលយកបាន នោះគឺយើងបានស្រឡាញ់គេដោយគ្មានហេតុផលអ្វីទាំងអស់ ។ ក្ដីស្រឡាញ់ចំពោះមនុស្សម្នាក់ពិត យើងត្រូវតែហ៊ានទទួលយកគ្រប់យ៉ាងរបស់គេទាំងអស់ ( ទាំងវិជ្ជមាន និងអវិជ្ជមាន ) រួចធ្វើការកែតម្រូវឲ្យល្អប្រសើរនូវភាពខ្វះខាត ជាពិសេសត្រូវចេះស្ដាប់គ្នាទៅវិញទៅមក ។ យើងគួរស្រឡាញ់មនុស្សម្នាក់ដែលស្រឡាញ់យើងជាយើង កុំស្រឡាញ់មនុស្សដែលស្រឡាញ់យើងដោយសារហេតុផល ព្រោះថ្ងៃក្រោយយើងមិនអាចមើលដឹងទេ ថាយើងនឹងមានរឿងអ្វីខ្លះកើតឡើង ។ ស្នេហាមិនពិបាកបង្កើតទេ ពិបាកនោះគឺស្វែងរកមនុស្សល្អពិតៗ ដែលស្រឡាញ់យើងពិតៗ ៕... អត្ថបទ៖ ប្រាជ្ញាជីវិត![B379141A-6734-454A-988F-6558165B57B4.jpeg](https://serey.io/imageupload_data/8acd65ed44376f6550af27467f00d226c4d72da0)

Comments