ភាពជាគំរូសំខាន់ជាងចំណេះដឹងចំកោងខ្លួន

V
១\ មនុស្សគ្រប់រូបមានជីវិតក្នុងផែនដីនេះ សុទ្ធសឹងតែប៉ងប្រាថ្នាសុភមង្គល។ ដើម្បីទទួលបានសុភមង្គល លុះត្រាតែហ៊ានលះបង់ ឬសាបព្រោះគំរូល្អជាមុនសិន។ ផ្អែកតាមសៀវភៅ “The 21 Irrefutable Laws Of Leadership” បង្ហាញថា “បើបណ្ដុះខ្លួនឯង យើងនឹងជោគជ័យត្រឹមតែម្នាក់ឯង បើបណ្ដុះអ្នកដើរតាម យើងនឹងជោគជ័យទាំងព្រម បើបណ្ដុះអ្នកដឹកនាំ យើងនឹងជោគជ័យទាំងទ្វេ”។ មេដឹកនាំចាំចាច់ត្រូវចម្រាញ់យកអ្នកដឹកនាំ ពុំមែនចម្រាញ់អ្នកដើរតាមនោះទេ។ ប្រមុខបក្សមានទស្សនៈថា “ក្នុងការអប់រំមនុស្ស ទ្រឹស្តីមិនឈ្នះភាពជាគំរូឡើយ”។ ២/ គតិក្នុងសៀវភៅ “ស្រីហិតោបរទេស” ទូន្មានថា “នរជនកាលក្រឡេកមើលទៅខាងក្រោមឃើញជនទាបជាងខ្លួនមិនជោរអួតអាងថា ខ្លួនធំមហិមា តែកាលក្រឡេកមើលទៅខាងលើឃើញជនជាន់លើខ្ពស់ជាងខ្លួន ទើបដឹងថាខ្លួនជាអ្នកកំសត់ក្រៃលែង”។ យោងតាម អ្នកប្រាជ្ញចិនស៊ូ សឿ ក៏ពោលថា “អ្នកតូចគិតការងារធំ អ្នកធំត្រូវគិតការងារតូច”។ ភាពតូចឬធំ គ្រាន់តែជាឋានៈ ឬតួនាទី។ ចំណែកឋានៈតួនាទីគ្រាន់តែជា ឋានៈនិងតួនាទី មានតែការសាបព្រោះ បណ្ដុះស្មារតីនៃភាពជាអ្នកដឹកនាំនោះទេ ទើបជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនសង្គមពិតប្រាកដ។ ការធ្វើជាមេដឹកនាំល្អ មិនតម្រូវ តែតម្រង់ ពុំទាមទារ តែចែករំលែក។ លោក Dwight L. Moody (១៨៣៧-១៨៩៩) បានអប់រំថា “មានគំរូល្អ ប្រសើរជាងមានច្បាប់ល្អ”។ ៣\ សៀវភៅ “The 21 Irrefutable Laws Of Leadership” បន្ថែមទៀតថា “ ភាពជាអ្នកដឹកនាំ គឺការលះបង់។ ការលះបង់ មានន័យថាបន្តវេន”។ ក្រឡេកមកមើលប្រធានាធិបតីចិនស៊ី ជិនពីង (Xi Jinping) វិញបង្ហើបថា “ពិភពលោកមួយ មិនមែនមានតែម្នាក់ឯងទេ”។ មនុស្សម្នាក់ៗ សុទ្ធតែជាចំណែកនៃសង្គម ដើម្បីមនុស្សជាតិទទួលបានសុភមង្គល មេដឹកនាំត្រូវមានគំរូភាព។ ភាពខ្សោយរបស់ជាតិមួយ មានបុព្វហេតុចេញពីមេដឹកនាំជាប់ប្រយោជន៍ (អញនិយម) ឮគ្មានការលះបង់ជាគំរូ។ បើគ្មានការលះបង់ កុំថាឡើយមានសុភមង្គលតជំនាន់ តពូជ តសន្ដាន សូម្បីបច្ចុប្បន្នភាពនេះរស់នៅក្នុងសង្គមត្រដរទ្រូង អួលដើមក គិតបានត្រឹមគិតនោះទេ។ ដូច្នេះហើយ ការលះបង់ ការសាបព្រោះ ការមានគំរូភាព មានតម្លៃថ្លៃជាងមានចំណេះដឹងដាច់បង្ហៀរអួតអាងទៅទៀត។ មហាត្មៈគន្ធីថា ចំណេះមិនជ្រាបជាចរិត! “A good example is far better than a good precept.”― Dwight L. Moody![CB695E25-3DE8-40B5-B33F-977319FE692D.jpeg](https://serey.io/imageupload_data/a51c14d41fab3597db0a598fc1bb4365b515a0c1)

Comments

wondercury
បងពិតជាប្រិយមិត្តរបស់សៀវភៅទស្សនៈផ្តាច់ផ្លូវក្រោយមែន។ អគុណដែលបានចែករំលែកបន្តណាបង