វិធីដកពិសោធន៍ចិត្តមនុស្សមួយចំនួន

V
លុយ១០០ដុល្លាអាមេរិកស្មើនឹងបួនសែនរៀលនៃលុយខ្មែរ ។ វាច្រើនសំរាប់មនុស្សទូទៅ វាកាន់តែច្រើនសំរាប់មនុស្សលោភលន់ និងកាន់តែមហាសែនច្រើនសំរាប់អ្នករិះកំណាញ់មៅស្វិត ប៉ុន្តែ វាតិចបំផុត ស្មើនឹង១រៀល លុយខ្មែរសំរាប់ខ្ញុំ។ ដូចជាក់ស្តែងខ្ញុំអោយលុយ១០០០ដុល្លា ទៅកសិករលក់ចំការស្វាយចន្ទីរនៅកំពង់ធំ កាលពីខែមុន គឺមិនបានស្គាល់គ្នាពីមុនមកសោះក៏ខ្ញុំអោយដោយហេតុអាណិតនិងសង្គ្រោះអោយបានធូរស្រាលពីទុក្ខ ។ បើខ្ញុំចង់ពិសោធន៍ចិត្តអ្នកណាម្នាក់ ខ្ញុំត្រូវអស់លុយ ១០០ដុល្លា ឬ២០០ដុល្លា វាជាលុយដ៏តិចបំផុត ប៉ុន្តែខ្ញុំបានដឹងយ៉ាងច្បាស់ថាអ្នកនោះជាមនុស្សបែបណា គឺជាការចំណាយមួយដ៏ល្អបំផុតដែលខ្ញុំមិនសោកស្តាយឡើយ ។ ការដែលខ្ញុំបបួលមនុស្សស្រីដែលស្រលាញ់ខ្ញុំទៅបើកកុងសន្សំប្រាក់ វាគ្រាន់តែជា![88EFEE5C-32C8-4ED9-9785-30413EA50A5C.jpeg](https://serey.io/imageupload_data/fc44f38318f85d8e3cf1f7c09483f3c1d6aae3a9) វាមិនមែនជាការចង់សន្សំប្រាក់ឡើយ ព្រោះប្រាក់ដែលខ្ញុំទុកដណ្តឹងប្រពន្ធគឺមានគ្រប់គ្រាន់រួចទៅហើយ តែអ្វីដែលខ្ញុំត្រូវការគឺការជឿទុកចិត្តនិងការតស៊ូប្រកបដោយសេចក្តីស្មោះត្រង់៕៚

Comments

wondercury
ដូចជាមិនសូវយល់ អាចលំអិតជាងនេះបានទេ?
soksreypov
ខ្ញុំដូចជារាងឈឺក្បាលបន្តិចនៅពេលអានវាទៅព្រោះថាត្រូវគិតបន្ថែមនៅកន្លែងដែលបងសរសេមិនទាន់ចប់រួចក៏រំលកទៅសរសេអត្ថន័យផ្សេងមួយទៀតក្នុងពេលដែលមិនទាន់សរសេចប់នៅសាច់រឿងចាស់