គំនិតគួរពិចារណា !!

V
ខ្ញុំធ្លាប់ឆ្ងល់ថា ហេតុអ្វីក៏ជនជាតិចិនពូកែរកស៊ីម្លេះ ស្ទើរតែគ្រប់កន្លែងនៅលើពិភពលោក ទោះធ្វើដំណើរមកពីស្រុកឆ្ងាយ ឆ្លងសមុទ្រមកមានតែខ្លួនមួយ តែបែជាមានឱកាសក្លាយជាថៅកែ ច្រើនជាងម្ចាស់ទឹកដីទៅវិញ ព្រោះហេតុអ្វី ? ដូចនេះយើងសាកមកអានពាក្យទូន្មានខ្លះៗរបស់គេទៅមើល ពាក្យទូន្មានរបស់ចិន ************* ឧស្សាហ៍ព្យាយាម ស្មោះត្រង់ គត់មត់ រិះថាំ ស៊ូទ្រាំ និង កតញ្ញូ ទើបអាចបង្កើតមុខរបរដែលមានដើមទុនត្រឹមតែកន្ទេលខ្នើយបាន ហើយក៏មានតំណមដែលមិនគួរនិយាយ ៥ ពាក្យផងដែរ ╭⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠╯ ១ ពិបាក ព្រោះពេលដែលនិយាយពាក្យពិបាក វានឹងរារាំងសមត្ថភាពរបស់យើងមួយរំពេច ╭⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠╯ ២ ធ្វើមិនបាន ព្រោះពាក្យនោះវានឹងក្លាយជាភាពទន់ជ្រាយដែលអោយយើងត្រូវបោះបង់នូវអ្វីដែលកំពុងធ្វើ ឬក៏បិតបាំងនូវចំណេះដឹងថ្មីៗដែលយើងមិនធ្លាប់ជួប ╭⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠╯ ៣ អស់សង្ឃឹម ព្រោះពាក្យនេះនិយាយចេញមកពេលណា កំលាំងទាំងអស់ ទាំងកំលាំងកាយនិងកំលាំងចិត្តនឹងត្រូវបាក់ស្រុតចុះ ╭⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠╯ ៤ ខ្ជិល ពាក្យនេះ មិនគួរនិយាយសូម្បីតែនិយាយលេងក៏ដោយ ព្រោះវានឹងបង្កើតការដែលមិនមានទំនួលខុសត្រូវ ╭⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠⇠╯ ៥ ហត់ នៅពេលដែលនិយាយពាក្យនេះចេញមក រាងកាយទាំងមូលនឹងតបស្នងមកវិញនូវភាពហេវហត់ ទន់ខ្សោយមួយរំពេច ។ ខ្ញុំគិតថានេះជាវីធីសាស្រ្តដ៏ល្អដើម្បីហ្វឹកហាត់ពង្រឹងភាពរឺងមាំ ផ្នែកផ្លូវចិត្តសំរាប់មនុស្សយើងគ្រប់គ្នា ដែលវាប្រៀបដូចជាអាវក្រោះដើម្បីការពារយើងនៅពេលដែលឈានជើងដើរឆ្លងលើវិថីជីវិតទៅកាន់ភាពជោគជ័យ ៕![B5E2D80D-C24E-496E-9F6E-F5E6B082511B.jpeg](https://serey.io/imageupload_data/302d9b8710f21fe6996c7daad2f986af9c83129a)