ភាពជាអ្នកដឹកនាំមិនសង្ស័យ

V
១\ កាលៈទេសៈដែលប្រកៀកស្នាគ្នាប្រយុទ្ធស្លាប់រស់ ត្រូវកាត់ចិត្តសង្ស័យចោល។ សង្ស័យក្នុងកាលៈទេសៈសង្រ្គាមនាំវិនាស សង្ស័យក្នុងកាលៈទេសៈសន្តិភាព អាចមានពេលកាត់ចេញ ដកចោល។ ទាក់ទិនជាមួយនឹងការសង្ស័យគ្នា ក្នុងសៀវភៅស្រីហិតោបរទេសបកស្រាយថា “សេចក្តីសង្ស័យ ស្ទាក់ស្ទើរចិត្តជាការអន្តរាយដល់សារពើការងារ បុគ្គលគប្បីលះបង់ចោលឲ្យអស់ស្រឡះ ព្រោះថាបើលះបង់សេចក្តីសង្ស័យស្ទាក់ស្ទើរចិត្តរួចហើយ ការសម្រេចផលប្រយោជន៍ នឹងកើតប្រាកដទៅតាមរបៀប”។ ឃ្លានេះចង់បានសេចក្ដីថា “បើសង្ស័យច្រើន ច្រើនតែមិនចម្រើន”។ ២\ និយាយអំពីការកសាងជាតិ ភាពសង្ស័យក៏ហាក់ដូចជារសាយឆ្ងាយ ពុំស្ថិតក្នុងការចងចាំរបស់ស្ដេច ឬក៏មេដឹកនាំនោះទេ ព្រោះថាភាពសង្ស័យច្រើនពុំមែនជាវីធីល្អក្នុងការដឹកនាំ។ “បើសង្ស័យកុំប្រើ បើប្រើកុំសង្ស័យ”។ សម្ដីនេះដកស្រង់ចេញពីខ្សែរឿងសាមកុក។ អ្នកនិពន្ធសៀវភៅភាពជាអ្នកដឹកនាំ (Bob Vanourek) បានបង្ហាញថា “ភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក ត្រូវបានបង្កើតឡើងនៅពេលនរណាម្នាក់ងាយរងគ្រោះ និងមិនត្រូវបានគេទាញយកប្រយោជន៍ណាមួយ”។ បើនិយាយពីក្រុមការងារល្អ សង្ស័យតែបន្តិច បាត់ទំនុកចិត្តមួយពព្រិចភ្នែក។ ៣\ សំណួរសួរថា “តើការសង្ស័យគ្នាទៅវិញទៅមកចំណេញអ្វីខ្លះ និងខាតបង់អ្វីខ្លះ?” ទី១) មេដឹកនាំសង្ស័យអ្នកដើរតាម គឺមានការគិតបានល្អិតល្អន់ (អ្នកយុទ្ធសាស្រ្ត)។ ទី២)អ្នកដឹកនាំសង្ស័យអ្នកដើរតាម បរាជ័យបែកបាក់ពាក់កណ្ដាលទី (អ្នកគុណធម៌)។ វិធីនេះអ្នកគុននិយមសាមកុកយល់ច្បាស់ ចំណែកអ្នកទទួលវប្បធម៌បរទេសលោកខាងលិច យល់បានតិចតាច តែយ៉ាងណាក៏ដោយមានតែបងប្អូនជនជាតិខ្មែរនោះទេអាចយល់ ព្រោះថាយើងធ្លាប់ជាមហាណាចក្ររុងរឿងក្នុងប្លុកអាស៊ី។ ទាក់ទិននឹងន័យភាពជាអ្នកដឹកនាំល្អ គឺផ្ដល់ក្ដីសង្ឃឹម មិនសុញសាញច្រើន។ “Trust is built when someone is vulnerable and not taken advantage of.” --Bob Vanourek, author of Triple Crown Leadership![4F585314-F47A-43F9-9402-1D4F9726956D.jpeg](https://serey.io/imageupload_data/239df52dc245df1c46f9f3640130333eb5c4f9cc)

Comments