យើងខុសពីគេ !!!!!
យើងអាចជាជនដែលឈរលើលេខ10 តែមិនមែនបានន័យថាលេខ 10 ជាលេខមិនល្អនោះទេ ។ លេខ10អាចទុកថាអស្ចារ្យជាងលេខ11ទៅហើយ ។ មនុស្សយើងកើតមកលើលោកនេះ គ្មាននរណាម្នាក់មានក្បាលពីរ ដៃប្រាំបីនោះទេ អ្វីៗគឺស្មើគ្នា ប៉ុន្ដែភាពអវិជ្ជមានមានកម្រិតខុសគ្នា ។ មនុស្សយើងភាគច្រើនមិនពេញចិត្ដនិងលេខដែលខ្លួនកំពុងឈរទេ តែងតែកើតទុក្ខមិនសុខចិត្ដចង់បានលេខល្អឬលេខ01 ហើយលេខ9ក៏មិនទទួលបាន លេខ10ដែលកំពុងឈរក៏មិនបានរីករាយជាមួយ ។
ការចង់បានជីវិតប្រសើរវាគ្មានអ្វីខុសទេ ព្រោះនេះជាធម្មជាតិនៃជីវិត បន្ដែប្រសិនបើយើងចេះតែចង់បាន ហើយយើងមិនដឹងធ្វើម៉េចទើបបាន នោះគឺជាសេចក្ដីចង់បានដ៏ល្ងង់ខ្លៅបំផុត ។ ការចង់បានត្រូវតែដើរឲ្យទន្ទឹមនិងការអភិវឌ្ឍន៍ខ្លួនឯង ។លោក " Steve jope "បានពោលថា " អ្នកមិនអាចទទួលបានលេខ" 01 "ទេ ប្រសិនបើអ្នកមិនបានឆ្លងកាត់លេ " 0 " ។
យើងអាចចង់បានផ្លែស្វាយ ប៉ុន្ដែបើយើងមិនទិញគេ ឬមានដើមស្វាយដែលជារបស់ខ្លួនឯង យើងមិនអាចទទួលបានផ្លែស្វាយឡើយ ។ ធនធានដែលយើងយកទៅទិញផ្លែស្វាយ គឺវាកើតពីការស្វែងរក ហើយការស្វែងរកនោះគឺត្រូវបើកម្លាំងទៅប្ដូរ។
យើងគួរតែដឹងថាយើងអាចមិនមែនមនុស្សអស្ចារ្យប៉ុន្ដែបើយើងហ៊ានគិតរឿងអស្ចារ្យ យើងនឹងឃើញផ្លូវថ្មីៗនិងទិដ្ធភាពល្អៗក្នុងក្ដីស្រមៃ។ ពេលខ្លះការមិនហ៊ានគិត ប្រៀបដូចជាការបិទផ្លូវដង្ហើមនៃជោគវាសនាល្អរបស់ខ្លួនឯងអ៊ីចឹង ។ ពាក្យថាមិនអាច ជាពាក្យរបស់បុគ្គលបរាជ័យ ហើយបុគ្គលនោះ មិនអាចឡើងដល់លេខ01ឡើយ ព្រោះគេបានទទួលស្គាល់ខ្លួនឯងថាគេមិនអាចទៅណាបានពី10 ហើយលេខ10នឹងនៅជាមួយគេអស់មួយជីវិត។
ការស្រេចទឹក តែគ្មានលទ្ធភាពបានទឹកផឹក គឺបានត្រឹមតែស្រេច ហើយស្រេចទាំងល្ងង់ខ្លៅ ។ កូនឥន្ទ្រីដែលចិញ្ចឹមនិងមើលថែដោយមេមាន់ នៅពេលដែលវាធំឡើង វានឹងទទួលស្គាល់ថាវាគឺជាមាន់ វានឹងបដិសេធការហោះហើរលើអាកាស ដូចឥន្ទ្រីផ្សេងទៀត តែបើតាមធម្មជាតិវាគឺជាឥន្ទ្រី វាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីហើរលើមេឃដ៏ធំល្វឹងល្វើយប្រកបដោយសេរីភាព ប៉ុន្ដែសារជាតិរបស់សត្វមាន់បានប្រាប់វាថាវាជាមាន់ វាមិនអាចហោះហើរលើមេឃបានទេ ទោះបីជាវាចង់ហោះហើរកម្រិតណាក៏ដោយ បើវាមិនទទួលស្គាល់ខ្លួនវាថាជាឥន្ទ្រីទេ វានឹងដើរលើដីដូចកូនមាន់អស់មួយជីវិត ។
គិតសារជាថ្មី ប្រសិនបើពិតជាចង់បានលេខ1 យើងត្រូវតែហ៊ានគិត ហ៊ានធ្វើ ហ៊ានអភិវឌ្ឍខ្លួន ទើបជីវិតរបស់យើងអាចមានការផ្លាសប្ដូរ ៕
អត្ថបទ៖ ប្រាជ្ញាជីវិត

