៤ចំនុចសំខាន់បំផុតនៅក្នុងជីវិតមនុស្សម្នាក់!
១. រាងកាយរឹងមាំ
គ្រឹះសំខាន់បំផុតក្នុងជីវិតមនុស្សយើងគឺការមានសុខភាពរឹងមាំ សុខភាពល្អ ដែលយើងអាចរកបានដោយការហាត់ប្រាណយ៉ាងទៀងទាត់ វិន័យក្នុងការញ៉ាំអាហារ និងការរក្សាផ្លូវចិត្ត។
២. មានមនុស្សល្អក្បែរខ្លួន
មនុស្សក្បែរខ្លួនអាចសំដៅលើគូជីវិត ឬមិត្តភ័ក្ដិ ដែលជាមនុស្សល្អ អាចនាំយើងទៅរកភាពចម្រើន។ ជ្រើសរើសគូជីវិត មិត្តភក្តិ គឺត្រូវជ្រើសរើសឲ្យបានល្អ ហើយបើរើសបានអ្នកល្អហើយ យើងត្រូវថែរក្សាគេឲ្យបានល្អបំផុត មិនមែនជ្រើសរើសគេហើយក៏បណ្ដែតបណ្ដោយមិនខ្វល់ខ្វាយពីគេនោះទេ។
៣. មានលុយចាយ
ចំណុចនេះគិតថាគ្រប់គ្នាអាចយល់ច្បាស់។ មានលុយចាយមិនមែនមានន័យថាត្រូវមានទ្រព្យស្ដុកស្ដម្ភទេ ប៉ុន្តែមានន័យថាមានលុយសមល្មម និងមានភាពគង់វង្សផ្នែកហិរញ្ញវត្ថុ។ និយាយឲ្យខ្លី ធ្វើយ៉ាងណាឲ្យលុយដែលហូរចេញ គឺតិចជាងលុយដែលហូរចូលជានិច្ច។
៤. មានចិត្តល្អ ខ្ពង់ខ្ពស់បែបមនុស្សចាស់ទុំ
ការដែលមនុស្សយើងមានចិត្តល្អ ខ្ពង់ខ្ពស់បែបចាស់ទុំគឺត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះ៖
1-មានមេត្តាករុណា ចេះគិតដល់មនុស្សដែលលំបាកជាងខ្លួន
2-មានសតិសម្បជញ្ញៈ មិនបណ្ដោយឲ្យភាពអវិជ្ជមានគ្រប់សង្កត់ខ្លួន
3-មើលឃើញគុណតម្លៃនៃការងារដែលខ្លួនធ្វើ
4-ចេះរៀនសូត្រ អភិវឌ្ឍខ្លួនជានិច្ច ។

