#ស្រលាញ់ដោយក្ដីមេត្តា
នៅពេលយើងក្រឡេកមើលឃើញផ្កាមួយដើមកំពុងស្វិតស្រពោនដោយសារខ្វះទឹក បើយើងមានក្ដីស្រលាញ់ប្រកបដោយមេត្តា យើងនឹងយកទឹកមកស្រោចផ្កាក្នុងចេតនាចង់ឱ្យផ្កាបានរួចចាកអំពីសេចក្ដីស្លាប់។ យើងដឹងក្នុងចិត្តថាផ្កានឹងត្រឡប់មកជាមានស្លឹក និងដើម ស្រស់ឡើងវិញ ក្រោយពេលដែលទឹកជ្រាបចូលក្នុងដីបានមួយសន្ទុះ ហើយឫសរបស់ផ្កាទទួលបានជាតិទឹកដែលយើងស្រោចស្រប់នោះ។ ការណ៍ដែលផ្កាត្រឡប់មកជាមានស្លឹកខៀវស្រស់ដូចធម្មតានោះ គឺវាជាអំណរគុណដ៏ធំធេងរបស់ផ្កាសម្រាប់យើង។ ភាពរំភើបមួយកើតឡើងនៅពេលដែលយើងបានឃើញវាប្រែមកជាមានស្លឹកខៀវស្រស់ឡើងវិញ។ នោះឯងដែលជាអំណាចថាមពលនៃក្ដីស្រលាញ់ដ៏ខ្លាំងក្លាអស្ចារ្យ។
ដកស្រង់ចេញពីសៀវភៅ កាដូជីវិត

