ពេលវេលារង់ចាំ!

V
ពេលជួបជុំខ្លីជាងពេលរង់ចាំ! ការជួបជុំធ្វើឲ្យយើងចងចាំមិនភ្លេច ហើយពេលឃ្លាតឆ្ងាយធ្វើឱ្យយើងចេះនឹករលឹក ព្រោះតែនឹករលឹកគ្នា ទើបនៅតែរង់ចាំជួបគ្នាជាថ្មី។ ប៉ុន្តែជួនកាលយើងគ្មានឱកាសថ្មីដើម្បីជួបគ្នាទៀតទេ។ ហេតុនេះហើយរាល់ពេលដែលជួបនរណាម្នាក់ មិនថានេះជាលើកទីប៉ុន្មាន ក៏ចាត់ទុកដូចវាជាការជួបលើកចុងក្រោយ។ ពាក្យសម្ដីដែលសន្ទនារកគ្នាគឺជាពាក្យដែលបង្កប់ភាពកក់ក្កដៅ។ ស្នាមញញឹមដែលមានចំពោះគ្នាក៏គឺជាស្នាមញញឹមដោយសុទ្ធចិត្ត។ មានរឿងរ៉ាវដែលត្រូវចែករំលែក ក៏ត្រូវចែករំលែកដោយភាពស្មោះត្រង់។ យើងប្រាកដជាដឹងថាការជួបជុំមួយមានតម្លៃច្រើនប៉ុនណា នៅពេលដែលវាលែងមានឱកាសដើម្បីបានជួបជុំដូចមុន។ យើងបានត្រឹមតែនឹកដល់នរណាម្នាក់ខ្លាំងបំផុត ពេលដែលលែងមានវត្តមានរបស់គេនៅក្បែរ ប៉ុន្តែយើងមិនបានយល់ពីតម្លៃនៃពេលវេលាដែលយើងអង្គុយក្បែរគ្នានោះវាអស្ចារ្យខ្លាំងប៉ុនណា...៕ សៀវភៅជីវិត![3A0ADDA8-857C-474B-8042-391B80B8B75B.jpeg](https://serey.io/imageupload_data/bdcd8d9620484c8ab8b06834e3a8c905ca0baa7a)

Comments

wondercury
សូមជួយដាក់បន្ថែមថាដកស្រង់ពី មុខសៀវភៅជីវិតផង បងប្រុស។