ជីវិតមួយក្ដីស្រលាញ់មួយ!
ក្ដីស្រលាញ់វានឹងធ្វើឱ្យយើងមានអារម្មណ៍ល្អ មានថាមពលផ្លូវចិត្ត ហើយក៏ធ្វើឱ្យជីវិតយើងមានសម្រស់ស្រស់ត្រកាល។ ប៉ុន្តែយើងក៏ត្រូវចងចាំផងដែរថា សេចក្ដី ស្រលាញ់មិនមែនជាតម្រូវការទេ។ កាលណាយើងព្យាយាមយកតម្រូវការមកលាយច្របល់នឹងអារម្មណ៍នៃក្ដីស្រលាញ់ នោះវាជារឿងអាក្រក់ណាស់។ ចិត្តរបស់យើងនឹងឈឺចាប់ខ្លាំងឡើងៗ ហើយយូរទៅវានឹងក្លាយជាការស្អប់ទៅវិញ។ សូមគ្រាន់តែស្រលាញ់ដោយមេត្តា គឺគ្រាន់តែស្រលាញ់ឱ្យដូចដែលយើងផ្ដល់សេចក្ដីស្រលាញ់ចំពោះធម្មជាតិ ស្រលាញ់ដោយគ្រាន់តែយើងអាចរស់នៅ និងបានឃើញធម្មជាតិអ៊ីចឹង។ មិនមែនស្រលាញ់ដើម្បីបានគ្រប់គ្រង មិនមែនអ្វីផ្សេងក្រៅពីសេចក្ដីស្រលាញ់ដោយមេត្តាឡើយ។ ក្ដីស្រលាញ់ជាអ្វីដែលយើងអាចទទួលបាន ប៉ុន្តែមិនអាចគ្រប់គ្រងបាន។ យើងអាចត្រឹមតែថែរក្សាវា ប៉ុន្តែមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិលើវា។ យើងអាចផ្ដល់ឲ្យច្រើនប៉ុនណាក៏បាន ប៉ុន្តែមិនអាចទាមទារបាន...។[....]
ដកស្រង់ចេញពីសៀវភៅ កាដូជីវិត

