សេចក្តីស្មោះត្រង់គឺវាសំខាន់ណាស់

V
សំខាន់ជាងមាសពេជ្រ សំខាន់ជាងលុយកាក់ រាប់លានដង។ ប្រសិនបើបងប្អូនជាសេដ្ឋីមានទ្រព្យរាប់លានដុល្លា ទុកនៅគ្រប់ប្រទេស ប៉ុន្តែ ប្រពន្ធ កូន ឬអ្នកក្បែរខ្លួនជាមនុស្សមិនស្មោះត្រង់ តើបងប្អូនសង្ឃឹមថាលុយនោះវានៅស្ថិតស្ថេរដែរទេ? បើប្រពន្ធលួចលុយ កូនលួចលុយ បងប្អូនកេងប្រវញ្ចលុយ មិត្តភក្តិបោកយកលុយ តើបងប្អូនមានសេចក្តីសុខជាមួយទ្រព្យមហាសាលនោះបានទេ? 1- និយាយដល់អតីកាលរបស់ខ្ញុំ។ កាលជាយុវវ័យ ខ្ញុំទាក់ទងស្រលាញ់គ្នាជាមួយអតីតភរិយារបស់ខ្ញុំ។ គាត់ជាកូនស្រីអ្នកមានលុយច្រើន ខ្ញុំជាក្មេងកំព្រាដ៏ក្រីក្រតោកយ៉ាករកព្រឹកខ្វះល្ងាច។ នៅពេលដែលខ្ញុំបានទៅលេងផ្ទះរបស់គាត់ អ្នកម្តាយក្មេក របស់ខ្ញុំគាត់ឆ្លាតណាស់ គាត់ដកពិសោធន៍ខ្ញុំស្ទើរគ្រប់ជំហាន។ គាត់ធ្វើជាភ្លេចខ្សែកមាសរាប់សិបតម្លឹងនៅក្បែរជណ្តើរ។ គាត់ធ្វើជាជ្រុះលុយនៅក្បែរពាងទឹក គាត់ធ្វើជាប្រើយើងអោយជួយរាប់ត្បូងដែលគាត់ទិញ មានប៉ុន្មានគ្រាប់ហើយទុកដាក់ក្នុងប្រអប់អោយគាត់ផង។ ខ្ញុំដើរទៅឃើញមាសឬលុយ ឬរើសបានវត្ថុមានតម្លៃរបស់គាត់ សួរថា ខ្ញុំយកមែនទេ? ឬខ្ញុំលាក់លៀមមែនទេ? គឺអត់ទេ ១០០%យកទៅអោយគាត់ឬយកទៅសួរអ្នកណាម្នាក់ដើម្បីស្វែងរកម្ចាស់។ នៅពេលដែល គាត់ទុកកូនស្រីរបស់គាត់អោយនៅផ្ទះជាមួយខ្ញុំតែពីរនាក់ គាត់ទៅធ្វើបុណ្យនៅស្រុកឆ្ងាយ។ ពួកខ្ញុំនៅផ្ទះតែ២នាក់ កម្លោះក្រមុំ សួរថា តើគាត់ទុកចិត្តខ្ញុំដែរទេ? គឺមិនទុកចិត្តទេ គាត់បានដាក់មនុស្សអោយលួចតាមដានខ្ញុំគឺបងថ្លៃរបស់ខ្ញុំបានលួចចូលសំងំក្នុងផ្ទះ ឬក្នុងជង្រុកស្រូវក្បែរផ្ទះដើម្បីតាមដានខ្ញុំថា ខ្ញុំនឹងប្រព្រឹត្តអ្វីមិនគប្បីជាមួយកូនស្រីរបស់គាត់ដែរទេ? គឺអត់ទេ ខ្ញុំមិនបានដឹងថាគាត់តាមដានឡើយ។ ខ្ញុំគ្រាន់តែប្រព្រឹត្តអ្វីៗតាមសភាពស្មោះត្រង់។ ពេលយប់ឡើងខ្ញុំគេងនៅក្រោមផ្ទះចងអង្រឹង ហើយកូនស្រីរបស់គាត់ គេងនៅលើផ្ទះបិទទ្វារផ្ទះ។ បងៗរបស់គាត់ជាគិញសំងាត់ចាំលបមើល។ ប្រសិនបើខ្ញុំគ្មានសេចក្តីស្មោះត្រង់ ម្លេះមិនបានជាន់ដីមុខផ្ទះរបស់គាត់ឡើយ និងមិនបានកូនស្រីរបស់គាត់ជាភរិយាឡើយ។ 2- បកមកនិយាយដល់ការងារវិញម្តង។ អ្នកណាស្គាល់បងស្រី អាទីឡា នៅច្រាំងចំរេះ ខណ្ឌឬស្សីកែវ។ គាត់ជាហាងវេលុយនិងលក់ទូរស័ព្ទនៅទីនោះ។ ខ្ញុំគិតប្រាក់ពីគាត់ គឺ គាត់អោយលុយលើស ដល់១០០០ដុល្លា ហើយលុយបានយកមកដល់ក្រុមហ៊ុន តែខ្ញុំនៅតែយកទៅសងគាត់វិញដោយគ្មានបាត់បង់១សេនឡើយ។ នៅពេលដែលខ្ញុំឈប់ធ្វើការងារពីក្រុមហ៊ុន គាត់សំរក់ទឹកភ្នែកសោកស្តាយខ្ញុំណាស់ដែលក្រុមហ៊ុនបានបាត់បង់បុគ្គលិកដ៏ល្អបំផុតដែលគាត់មិនធ្លាប់ជួប។ គាត់ខលទៅថៅកែរបស់ខ្ញុំសរសើរនិងសោកស្តាយខ្ញុំរហូតមកដល់ថ្ងៃនេះ៕

Comments

wondercury
ភាពស្មោះត្រង់ គឺពិបាករកណាស់លើលោក ។