បិទភ្នែកទៅដោយគ្មានវិប្បដិសារៈ!

V
គ្មាននរណាម្នាក់ ដែលចង់បន្សល់ទុកវិប្បដិសារៈនៅវិនាទីចុងក្រោយលើផែនដីនេះទេ។ រឿងដែលយើងសោកស្ដាយបំផុត មិនមែនកំហុសដែលយើងបានធ្វើទេ ប៉ុន្តែកំហុសធំបំផុត គឺយើងមិនទាន់បានធ្វើរឿងជាច្រើនដែលខ្លួនឯងចង់ធ្វើ។ តើ់់យើងនឹងមានអារម្មណ៍បែបណា បើយើងអាចបិទភ្នែកទៅជារៀងរហូត ដោយគ្មានការសោកស្ដាយចំពោះអ្វីមួយទាល់តែសោះនោះ? យើងធ្លាប់មើលខ្សែភាពយន្ត ហើយតែងតែរំពឹងគិតថានៅចុងបញ្ចប់នៃរឿងមួយ គ្រប់យ៉ាងនឹងល្អ ហើយវានឹងធ្វើឱ្យយើងរំភើបកាន់តែខ្លាំង។ ប៉ុន្តែនៅក្នុងជីវិតពិតរាល់ថ្ងៃ យើងមិនអាចគ្រាន់តែរំពឹងថាគ្រប់យ៉ាងនឹងល្អ ដោយត្រូវរង់ចាំមើលវាកើតឡើងនោះទេ។ គ្រប់យ៉ាងនឹងមិនកើតឡើងទៅតាមការរំពឹងចង់បានរបស់យើងទេ ប៉ុន្តែវាកើតចេញពីខ្លួនយើងផ្ទាល់ជាអ្នកសាងបង្កើតវាដោយខ្លួនឯង។ សាច់រឿងនៃជីវិតពិត គឺយើងត្រូវ តែជាអ្នកសរសេរ អ្នកដឹកនាំ និងជាអ្នកសម្ដែងដោយខ្លួនឯង ព្រោះថាគ្មាននរណាម្នាក់នឹងមកធ្វើរឿងទាំងអស់ហ្នឹងឱ្យយើងបានទេ។ ![F39ACF0F-9D46-4FA2-89C0-B46651661A1B.jpeg](https://serey.io/imageupload_data/38c331b708d16a36e7a0acab77551c3871c9958d) គ្រប់យ៉ាងនឹងមិនល្អឡើយ បើយើងមិនព្រមចាប់ផ្ដើមគិតល្អ ធ្វើល្អ ជាមុនទេនោះ។ យើងត្រូវប្រាកដថា ខ្លួនឯងរីករាយ និងមានអារម្មណ៍ល្អ នៅពេលដែលយើងមានជីវិតរស់នៅក្នុងមួយថ្ងៃៗ ហើយលើសពីនេះ គឺយើងត្រូវតែមានភាពក្លាហានធ្វើតាមអ្វីដែលជាសុភមង្គលរបស់ខ្លួនឯង។ ពេលវេលាខ្លីណាស់! វាខ្លីរហូតដល់យើងមិនអាចដឹងថាយើងនៅសល់ពេលប៉ុនណាទៀតសម្រាប់រស់នៅ។ គ្មាននរណាអាចជ្រើសរើសទីកន្លែងកើត ឬពេលវេលា និងទីកន្លែងស្លាប់បានទេ ប៉ុន្តែយើងអាចជ្រើសរើស បែបផែននៃការរស់នៅដែលយើងចូលចិត្ត និងប្រាថ្នាចង់បាន។ វាមិនមែនងាយស្រួលដូចការជ្រើសរើសសម្លៀកបំពាក់ ឬស្បែកជើងដើម្បីពាក់ទេ ប៉ុន្តែវាក៏មិនពិបាករហូតយើងមិនអាចធ្វើបានសោះនោះឡើយ[....] ******************************************************* ដកស្រង់ចេញពីសៀវភៅ កាដូជីវិត រូបភាពនៅស្រុកកំពង់សិលា ខេត្តព្រះស៊ីហនុ(៣០ មិថុនា ២០១៨)

Comments

wondercury
are you fan of kon chab meas? I saw you like to copy her article so much. .