ជំហរសាសនា

V
![4DBB20E9-45F0-4545-B8A1-96F611151515.jpeg](https://serey.io/imageupload_data/d7f592b7ad4a8cfbb8da408a7b779e1e9d381cba)១.នៅក្នុងផ្លូវសាសនា គេនិយាយអំពើ “សេចក្ដីស្រឡាញ់”។ មនុស្សអាចបែងចែកក្ដីស្រឡាញ់ មិនមែនត្រឹមតែក្នុងន័យសាសនាមួយមុខគត់នោះទេ តែក្នុងន័យចែករំលែក ឬរួមចំណែក។ ក្នុងប្រទេសខ្លាំង អ្នកសាសនាពាល់អារម្មណ៍អ្នកដើរតាមសឹងតែត្រូវគ្រប់ពេល ព្រោះថាក្នុងន័យបរិបទសាសនានោះ ក៏ពុំមែនផ្ដោតសំខាន់ទៅលើតែសាសនាមួយមុខគត់នោះដែរ តែវាជាចំណែកនៃការបង្កើនកម្ដៅឲ្យមនុស្សចេះស្រឡាញ់គ្នា ចេះគិតពីបុព្វហេតុសង្គម។ ២.អ្នកសាសនាតម្រូវឲ្យពាស់ត្រូវស្ថានភាពសង្គម។ ទី១) ស្គាល់កាលៈទេសៈសង្គម៖ នៅពេលដែលសង្គមមានភាពប្រះឆា ត្រូវមានវិធីបង្រួម នៅពេលដែលមនុស្សចាប់ផ្ដើមបែកបាក់ត្រូវរកវីធីបង្រួម។ ទី២) ពាល់ឲ្យត្រូវអ្នកដើរតាម តថភាពខ្លះ សាសនាគឺបានបំបែកសង្គមដោយប្រយោល និងពេលខ្លះទៀតគ្រាន់តែវិនាសកម្មក្នុងរឿងសាសនាបានបង្កទៅជាចលាចលសង្គម ទៅជាការកេងចំណេញ។ និងទី៣) ពាល់ឲ្យត្រូវខ្លួនឯង៖ អ្នកសាសនាខ្លះ យល់បានត្រឹមតែខ្លួនឯង សាសនាឯង មិនជ្រៅដល់សកលភាព(គោលការណ៍សកល)បែរក្លាយជាអំនួត។ ៣.ចរិតបែបបត់បែននិយម ពេលខ្លះមិនគគ្រិច ជាងការឈរនៅស្ងៀមទ្រឹងមួយកន្លែងនោះទេ។ ជាក់ស្ដែងដូចជា អូសូ ហ្កោឥនហ្កា ខុងជឺជាដើម។ មេដឹកនាំសាសនាទាំងនេះសុទ្ធប្រកាន់ជំហរនៃភាពបត់បែននិយម។ ភាពបត់បែនខ្លះ អ្នកសាសនាមួយចំនួនក៏ពុំអាចយល់ដល់។ ភាពបន់បែននិយម បានសេចក្ដីថា “ក្នុងកាលៈទេសៈដែលមនុស្សក្នុងសង្គមបាក់ស្មារតី គឺពង្រឹងស្មារតី ក្នុងពេលដែលប្រទេសគ្មានជំហរ អ្នកសាសនាទាំងអស់បង្កើតជំហរ(នៅពេលមានគេបន្លាច ប្រមូលព្រលឹងកុំឲ្យខ្លាច)។ ៤.ភាពខុសគ្នារវាងអ្នកសាសនា ក្នុងបរិបទខ្មែរ និងប្រទេសខ្លាំងមួយចំនួនត្រង់ថា អ្នកសាសនាក្នុងសង្គមខ្មែរមួយចំនួនយល់បានតែផ្នែកពុទ្ធចក្រ តែមិនសូវយល់រឿងអាណាចក្រ ចំណែកអ្នកឯអ្នកសាសនាក្នុងប្រទេសខ្លាំងយល់ទូលាយជាង ជីកកកាយគ្រប់សាសនា (ឲ្យតម្លៃលើការស្រាវជ្រាវ ជាជាង ការយកតម្រាប់តាម)។ ខ្ញុំបាទនិយាយនេះពុំមែនបានន័យថា “ខ្ញុំជាមនុស្សយល់ដឹងពីសាសនាអ្វីទេ គ្រាន់តែបានអានតិចតូចប៉ុណ្ណោះ។” ពេលខ្លះខ្ញុំក៏ពុំអាចពាល់ត្រូវអ្វីនោះដែរ គ្រាន់តែដឹងថាខ្ញុំអាចពាល់ខ្លួនឯងបានមួយកម្រិតស្រាល និងចំណែកខ្លះទៀតក៏ពុំអាចពាល់ដឹងទាល់តែសោះ តែចំណែកអ្នកសាសនាវិញ ត្រូវពាល់ត្រូវទាំងខ្លួនឯង ទាំងអ្នកសាសនាដទៃផ្សេងទៀត ទាំងលក្ខខណ្ធឬកាលៈទេសៈសង្គមផងដែរ៕ “គ្រប់សាសនាមិនដែលអាក្រក់ទេ តែមនុស្សទេអ្នកធ្វើអាក្រក់”។

Comments

wondercury
នេះជាអត្ថបទដកស្រង់ពីសៀវភៅទស្សនៈផ្តាច់ផ្លូវក្រោយ។ អគុណ