ភាពជាអ្នកដើរតាមបែបភាពជាអ្នកដឹកនាំ
១\ “ដើមឈើមួយដើមដុះនៅផ្នែកម្ខាងនៃមាត់បឹង និងដីគោក បើខ្យល់ព្យុះបក់ទៅខាងបឹង ឈើមួយដើមនោះដួលទៅខាងគោក បើទិសខ្យល់បក់ពីគោកទៅបឹង ដួលទៅខាងបឹង”។ បក់ទៅឆ្វេងដួលខាងស្ដាំ បក់ទៅដាំដួលខាងឆ្វេង។ ស្ថានភាពខ្លះ បែរទៅឆ្វេងក៏ស្លាប់ បែរទៅស្ដាំក៏ស្លាប់។ ចំពេលដែលចាស់បុរាណពោលថា “ស្លាប់ឈរដូចឈូក”។
២\ ជោគជ័យធំធេងបំផុតនៅថ្ងៃនេះ ក៏ធ្លាប់បរាជ័យងើបសឹងតែមិនរួចកាលពីម្សិលមិញដូចគ្នា។ ភាពជោគជ័យរបស់មេដឹកនាំថ្ងៃនេះ តថភាពខ្លះវាគឺជាភាពបរាជ័យរបស់អ្នកដើរតាមជាច្រើននាក់។ ភាពជោគជ័យរបស់មេដឹកនាំម្នាក់ ក៏មិនដឹងថាមានអ្នកដែលបរាជ័យក្រោយខ្នងប៉ុន្មាននាក់នោះដែរ ស្រួលមិនស្រួល អាចបង្ហើរសម្ដីចោលថា អាចត្រូវបានមេដឹកនាំម្នាក់នោះបោកប្រើក៏អាចថាបាន។ ស្ថានភាពនេះ តែងមានក្នុងបរិបទដែលសង្គមពុំសូវមានអ្នកមានគំរូល្អ មានតែអ្នកយកល្អ។
៣\ បើជួបស្ថានភាពបែបនេះ បើទៅក៏ស្លាប់ មិនទៅក៏ស្លាប់។ ទៅក៏បាន មិនទៅក៏បាន បើទៅចំណេញមេដឹកនាំបោក តែបើមិនព្រមទៅចំណេញភាពជាម្ចាស់ការ ភាពជាអ្នកមិនស្ដាប់បង្គាប់បញ្ជា។ ភាពមិនស្ដាប់មិនបញ្ជានេះ ត្រូវបានមហាត្មៈ គន្ធីអនុវត្តក្នុងទាមទារឯករាជ្យភាពពីសំណាក់អង់គ្លេសទទួលភាពជោគជ័យផងដែរ។
៤\ “ពិភពលោកនេះ មិនតូចដូចជាកង្កែបប្រឹងសម្លឹងមើលក្រៅមាត់អណ្ដូង ចាបក្នុងសំបុក ត្រីក្នុងត្រក និងមនុស្សបិទភ្នែក មិនយល់ចក្រវាលនោះឡើយ”។ នេះជាទស្សនៈនៃភាពជាអ្នកដឹកនាំរបស់ ម៉ៅ សេទុង។ មនុស្សសម្លឹងបានឆ្ងាយ គិតបានស៊ីជម្រៅ ផ្ទុយពីនេះមនុស្សធម្មតា ដើរតាមលុះក្ស័យ ស្មោះសររួមមេត្រីភាពក្នុងក្ដាមឈូសខុសខ្នាត។ កាលៈទេសៈខ្លះពុំបានន័យថា “មានទស្សនវិស័យ ហើយអាចសម្រេចទស្សនវិស័យទេ ពេលខ្លះភាពស្មោះស្ម័គ្រក្នុងចង្គូមខ្លា ក៏ពុំមែនជាពេលស្មោះត្រង់ដែរ បើអាចគួរមានវីធី ឬកាច់ចង្គូម”។ គួរចងចាំថា “បើសកម្មភាពមនុស្សមេដឹកម្នាក់ បំផ្លាញមនុស្សម្នាក់គឺគ្មានបញ្ហា តែម្នាក់បំផ្លាញមួយនគរទើបជាបញ្ហា។ បើអាចក៏គួររៀនតាមភាពជាអ្នកដឹកនាំមហាត្មៈ គន្ធី។ ភាពជាអ្នកដឹកនាំខ្លួនឯង ពេលខ្លះត្រូវចេះក្រាប លូន ល្បិច យុទ្ធសាស្រ្តសម្រាប់បុព្វហេតុរួម។ “បើគ្មានមេដឹកនាំល្អ ធ្វើម្ចាស់ខ្លួនឯង” និយាយតាមខុង មិញ៕
“Followers are more important to leaders than leaders are to followers.” — Barbara Kellerman

