សំណុំកិច្ចនៃជីវិត ប្រចាំថ្ងៃ:

V
vannlyda
កុំពិបាក! មិនចាំបាច់គោរពចំពោះចំនេះដឹងរបស់ខ្ញុំ, កុំបារម្ភអំពីភាពល្ងង់ខ្លៅរបស់ខ្ញុំពេកអី ព្រោះ ខ្ញុំក៏ជាមនុស្សមានបាបដែរ។ កុំចាំបាច់គោរពចំពោះកម្រិតវិជ្ជា ឬ អបអរសាទរផលនៃកិច្ចការ ប៉ុន្តែ,សូមតែផ្តល់ការ គោរពភាពជាចាស់ទំរបស់ខ្ញុំក៏បាន។ អ្នកអាចរៀនអ្វីៗមួយពីខ្ញុំ, ខ្ញុំក៏អាចរៀនអ្វីៗមួយពីអ្នក, គ្មាននរណាម្នាក់ល្អជាងនរណាម្នាក់ឡើយ។ ![Screenshot_2018-10-18-05-44-27.png](https://serey.io/imageupload_data/a6adde759affe1c473870986e36567adbf7cf7e4) ក្នុងនាមជាមនុស្ស, អ្វីៗដែលយើងគួរចង់បានគឺ: ការស្រឡាញ់, ការយកចិត្តទុកដាក់, ការចែករំលែក និង ការបបួលគ្នាដើម្បីនាំមកនូវសន្តិភាព និង សុភមង្គលដល់គ្នាទៅវិញទៅមកដោយមិនចាំបាច់គិតអំពីបុគ្គលណា មកពីណា ជាអ្វី ឋានៈអីនោះឡើយ។ កុំភ័យព្រួយពេក ខ្ញុំមិនហត់ទេ បើហត់ខ្ញុំនិងសំរាក! ប៉ុន្តែមិនចង់បានសោះពាក្យបារម្ភដែលហាក់បង្ហាញការគ្រប់គ្រងពេក។ ស្រលាញ់របស់មួយ មិនមែនព្រោះតែប្រើប្រាស់បានស្រួលតែម្យ៉ាងទេ ធំជាងនិងគឺ ពេញចិត្ត,មិនប្រើក៏បាន សូមតែឱបក្នុងដើមទ្រូង,មិនឱបក៏បាន សូមត្រឹមមើល,មិនមើលក៏បាន សូមត្រឹមទុកដាក់ដោយយ៉ាងល្អ។ មិនមែនពេលខ្លីឬវែងទេ សំខាន់ចេះប្រើពេលឲមានតម្លៃ! "អ្នកគ្រប់គ្រង--គ្រប់គ្រងអ្នក អ្នកថែទាំ--ថែទាំអ្នក"។ ~ #ស័ង្ហ

Comments