ការគិតតែងច្នៃប្រឌិតជោគវាសនា

V
vannlyda
ថាមពលនៃការគិត បើគិតឲ្យអន់វាអន់ គិតឲ្យខ្លាំងវាខ្លាំង តាមតែការគិតរបស់យើង។ បើយើងគិតថាយើងជាមនុស្សអន់ ជាមនុស្សកំប៉ិកកំប៉ុក យើងក៏នឹងក្លាយជាមនុស្សអន់ ជាមនុស្សកំប៉ិកកំប៉ុកអញ្ចឹងដែរ បើយើងគិតថាយើងគឺជាមនុស្សខ្លាំងក្លានិងរឹងមាំ យើងក៏ក្លាយជាមនុស្សខ្លាំងក្លារឹងមាំអញ្ចឹងដែរ។ ![Screenshot_2018-11-06-22-33-04.png](https://serey.io/imageupload_data/5b1ab72cb73d7d609d35498735a30aa722d55924) អ្វីៗគឺប្រព្រឹត្តិទៅតាមតែការគិតរបស់យើងហ្នឹងឯង! ហេតុនេះមិនត្រូវបន្ទោសអ្នកណាឡើយ!!!។ ធម្មជាតិតាក់តែងឲ្យជីវិតប្រព្រឹត្តិទៅបានជាធម្មតា ដែលវិទ្យាសាស្ត្រហៅថា Homeostasis គឺគ្រប់ពេលដែលមានការគិត ខួរក្បាលតែងផលិត Neurotransmetteur ឲ្យតាមកំរិតការគិតរបស់យើង បើយើងគិតរឿងអន់ៗវាផលិតឲ្យតាមរបៀបអន់ៗអញ្ចឹងទៅ បើយើងបញ្ចូលពត៌មានសំរាមទៅក្នុងខួរក្បាលរបស់យើង យើងនឹងផលិតបានតែរឿងសំរាមចេញមកវិញ។ បើយើងគិតថាយើងគឺជាមនុស្សរឹងមាំខ្លាំងក្លាមានការចងចាំបានល្អ ខួរក្បាលក៏ផលិត Neurotransmetteurឲ្យតាមហ្នឹងទៅ បើយើងគិតថាយើងចាស់ហើយភ្លេចភ្លាំងច្រើនមមីងមមាំងពភ្លីពភ្លើ ខួរក្បាលនឹងធ្វើឲ្យយើងភ្លីភ្លើតាមការគិតភ្លាម! នេះហើយជាអាថ៌កំបាំងក្នុងការប្រើថាមពលចិត្ត។ ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ពីបញ្ហានេះ លោកបានប្រើថាមពលបញ្ជារាងកាយឲ្យគង់វង់បានបីខែទៀត ដោយយាងចូលព្រះមហាករុណាសមាបត្តិញាណ(សញ្ញាវេទយិតនិរោធមានព្រហ្មវិហារធម៌ជាបាត)ដែលតាមពិតព្រះអង្គអាចបរិនិព្វានតាំងពីនៅជិតបាវាលចេតិយមកម៉្លេះ។ បើគិតថាយើងគឺជាសត្វឥន្ទ្រីយ៍នោះយើងក៏ក្លាយជាឥន្ទ្រីយ៍ បើគិតថាយើងគឺជាសត្វមាន់យើងក៏ក្លាយទៅជាមាន់..។ ដូចនេះត្រូវមានជំនឿលើការគិតរបស់ខ្លួនឯង នេះជាអាថ៌កំបាំងនៃHomeostasis ដែលព្រះពុទ្ធលោកហៅថាសង្ខារធម៌នេះឯង។ គិតខ្ពស់ ធ្វើខ្ពស់ ព្យាយាមតស៊ូខ្ពស់នឹងបានសម្រេចខ្ពស់ គិតទាប ធ្វើទាប កំជិលផេះមុជមិនជ្រៅទៅមិនឆ្ងាយ នឹងវិនាសពូជធារពីលើលោកនេះទៅជាធម្មតា កុំបន្ទោសអ្នកណាឬជាតិសាសន៍ណាឲ្យសោះ ៕ ![Screenshot_2018-12-11-13-47-10.png](https://serey.io/imageupload_data/0bff4a2c322fb60c13a5eb7bfb7943634e2a734e) #ស័ង្ហ

Comments