ភរិយា ( The wife)

V
vannlyda
១- មាតាភរិយា : ( Wife like mother ) ជាភរិយាកម្ររកបាន នាងបានតាំងចិត្តរួចជាស្រេចដើម្បីត្រៀមខ្លួនថែទាំប្តី ថែទាំកូនជាទីស្រឡាញ់ ប្តីធ្វើខុសជួយណែនាំ ជួយមើលខុសត្រូវមុខរបរកិច្ចការរកសីុជំនួសប្តី ប្តីជេរប្រមាថឬវាយដំក៏មិនខឹង ចិត្តនាងគឺដូចជាម្តាយបេះបិទមិនដែលចេះគុំខឹងស្អប់សងសឹកជាមួយកូនម្តងណាឡើយ ។ នាងថែទាំប្តីមើលខុសត្រូវតាំងពីសម្លៀកបំពាក់ ការពារកិត្តិយសប្តីសព្វបែបយ៉ាង ។ មាតាភរិយាខ្លះ ល្អជាមួយប្តីហើយថែមទាំងគ្រប់គ្រងប្តីមិនឲ្យប្តីរើបំរះបានទៀតផង «ប្តីស័ក្តិ៣ប្រពន្ធស័ក្តិ៤»។ ២- ទាសភរិយាៈ (Wife make like servants) នាងតាំងចិត្តមើលថែបំរើប្តីសព្វគ្រប់បែបយ៉ាងដូចជាអ្នកបំរើ មិនហ៊ានប្រើសិទ្ធិក្នុងការសម្រេចអ្វីទាំងអស់ គឺដឹងតែតាមបំរើប្តីតែប៉ុណ្ណោះ ។ ៣- កល្យាណភរិយាឬមិត្តភរិយាៈ (Wife like friends) មានចិត្តដូចជាមិត្ត ស្រឡាញ់ស្មោះស្មើ មិនហួងហែងមិនប្រចែប្រច័ណ្ឌ បើប្តីអស់ចិត្តស្រឡាញ់ក៏បែកគ្នាតាមធម្មតាៗ។ ៤- សហាយៈភរិយាៈ ( heartbreak) គឺមានកាមរាគៈតណ្ហាមិនចេះស្កប់ស្កល់ ឃើញប្រុសថ្មីមិនបាន ឲ្យតែប្តីភ្លេចត្រចៀក ផ្លប់ ! ។ ៥- ចោរីភរិយាៈ (Thief) ប្តីទុកអីប្រហែសមិនបានគឺដឹងតែបាត់ ចេះស្រឡាញ់តែបងប្អូនឯង ឲ្យបងប្អូនឯងមិនចេះក្រែងរអែងចិត្តប្តី បើបងប្អូនខាងប្តីវិញបេះមិនចេញ .......។ល។ នរណាជាភរិយា គឺប្រពន្ធ បានដល់ស្ត្រីណាដែលមានប្តីជាអ្នកគ្រងរក្សានោះហើយ ។ តើអ្នកគួរជាភរិយាបែបណា ដើម្បីជួយឲ្យគ្រួសារកូនចៅរស់នៅមានក្តីសុខ ? មិនមានអ្វីហួសពីការគិតនោះទេ គិតដើម្បីបង្កើតតុល្យភាពអំណាចក្នុងគ្រួសារ មិនត្រឹមតែគិតទេ សូមអនុវត្តផងចំណុច៣ខាងលើ ឯ២ខាងកុំអោយសោះ ៕ ![Screenshot_2018-12-10-07-34-30.png](https://serey.io/imageupload_data/2b9398693d12a4ccf9c55bf7254650be0f6b2e1d) #ស័ង្ហ

Comments