កម្លាំងទាំងប្រាំ(ពលៈ៥)The five forces
នៅពេលជីវិតមានដំណើរទៅមុខ ស្រាប់តែវាធ្វើឲ្យអ្នកដួលចុះ អ្នកត្រូវតែសម្រេចចិត្តថា តើអ្នកព្រមឲ្យវាផ្តួល ព្រមឱ្យវារំលំ ឬ អ្នកត្រូវបង្កើតជំរើសណាមួយហើយប្រយុទ្ធតស៊ូជាមួយវាដើម្បីខ្លួនឯង ?
ព្រោះរឿងបែបនេះបើអ្នកមិនធ្វើដោយខ្លួនឯងទេ តើឲ្យអ្នកណាមកធ្វើជំនួសអ្នកទៅបាន?។
ចាំណា៎! រឿងអ្វីក៏ដោយគ្រាន់តែអ្នកមានជំនឿចិត្តថា អ្នកអាចធ្វើបាន នោះវាជាពាក់កណ្តាលនៃជោគជ័យ រួចបាត់ទៅហើយ ! ។ ព្រះពុទ្ធទ្រង់ត្រាស់ថា ពលៈ៥ បានដល់កម្លាំង គឺមាន៥យ៉ាង៖
(១)សទ្ធា : មានការជឿជាក់លើសមត្ថភាពរបស់ខ្លួន
(២)វីរយៈ :មានការប្រឹងប្រែងអត់ធ្មត់តស៊ូព្យាយាម
(៣)សតិ : មានស្មារតីភ្ញាក់រលឹកដាស់តឿនខ្លួនឯងជាប់ជានិច្ច គ្រប់ឯគ្រងរាល់ទង្វើគ្រប់យ៉ាង
(៤)សមាធិ : មានការតំកល់ចិត្តមាំក្នុងកិច្ចការមិន
រាយមាយ មិនឡេះឡោះ មិនរាថយបោះបង់ចោលកិច្ចការពេលជួបការលំបាកនាៗ
(៥)បញ្ញា :មានភាពឆ្លាតវៃដោះស្រាយបញ្ហាគ្រប់យ៉ាង ថាតើ
អ្វីគួរធ្វើ អ្វីមិនគួរធ្វើ តើគួរដកថយឬទៅមុខ បញ្ញាគិតវិភាគថ្លឹងថ្លែងបានល្អ ទោះមានឧបសគ្គធំប៉ុណ្ណាក៏នៅតែឆ្ពោះទៅមុខដើម្បីសម្រេចជោគជ័យបានដែរ ។
ប្រាំនេះគឺជាមូលដ្ឋានគ្រឹះដើម្បីសម្រេចយកជោគជ័យលើកិច្ចការសព្វសារពើបាន ។
ចូរធ្វើឲ្យកម្លាំងទាំង៥នោះ រួមគ្នាមានរសតែមួយចុះ !

#ខ្ញុំគាំទ្រអ្នកគ្រប់កាល ឲតែអំពើរបស់អ្នកជាសុចរិតកម្ម!

