កុំប្រកាន់គំនិតច្រណែនឈ្នានិស Stop Holding Grudges.
មនុស្សអាចរស់នៅដោយផ្ទុយច្រឡំចំពោះបំណងប៉ងប្រាថ្នាពិតប្រាកដ ត្បិតតែក្តីប្រាថ្នារបស់មនុស្សគ្រប់រូប គឺ " ចង់ បានសេចក្តីសុខ នឹងសេចក្តីចំរេីន " ការចង់បានសុខ-ចំរេីន អ្នកត្រូវប្រតិបត្តិតាមមាគ៌ាដ៏ត្រឹមត្រូវ មួយពោលគឺ ៖" មេត្តា ករុណា មុទិតា នឹងឧបេក្ខា ជាដេីម " តែផ្ទុយទៅវិញ មានមនុស្សជាច្រេីនណាស់ បានប្រតិបត្តិខុសពីចិត្តចង់បាន ពួកគេ បាននឹងកំពុងដេីរលេីវិថីបាបគឺ ៖ " លោភៈ ទោសៈ មោហៈ " ហេីយពួកគេកំពុងយល់ថា ផ្លូវដែលពួកគេកំពុងដេីរនោះ គឺជាផ្លូវទៅកាន់ឋានសួគ៌ទៀតផង។
សំខាន់ជាងនេះ ពួកគេកំពុងលង់ស្នេហ៍ជាមួយ " កិលេសមារ " ច្រណែន និន្ទា ឈ្នានិស គ្មានពេលឈប់ឈរ សូម្បីមួយនាទីណាឡើយ។
នោះប្រហែលជាពួកគេគិតថា អ្វីៗគ្រប់យ៉ាងដែលពួកគេបាននឹងកំពុងធ្វេីហ្នឹគឺជា " សេចក្តីសុខ នឹងសេចក្តីចំរេីនទេដឹង ?
ខ្ញុំជឿជាក់ថាអ្នកអាចធ្វេីឲ្យខ្លួនអ្នកចាកចេញពីក្តីច្រណែន ឈ្នានិសបាន ។ ប៉ុន្តែចូរសួរខ្លួនឯងមេីលៈ តេីអ្នកអាច ឬអ្នកមិនអាច ?
-ខ្ញុំមានទស្សនវិស័យ៦ ដែលអ្នកគួរគិត
១) អ្នកត្រូវគិតថា ការច្រណែនឈ្នានិស គឺទាញកិត្តិយសរបស់អ្នកឲ្យធ្លាក់ចុះ ហេីយអ្នកមិនអាចទទួលនៅអ្វីដែលអ្នកបាត់បង់នោះ មកវិញឡេីយ ។
២) កុំបណ្តោយឲ្យក្តីច្រណែនឈ្នានិស មានអំណាចដឹកនាំអ្នក ដោយអ្នកត្រូវផ្តោតលេីគោលការណ៍សិទ្ធិមនុស្ស ថាគ្រប់គ្នាសុទ្ធតែនិងអាចទទួលបាននូវអ្វីដែលគួរតែទទួល ដូច្នេះអ្នកត្រូវកំណត់តែទិសដៅជីវិតអ្នកឲ្យបានល្អតែម្យ៉ាងចុះ ហើយអ្វីដែលគួរតបទៅកាន់ពិភពលោកគឺខិតខំជួយសង្រ្គោះអ្នកដ៍ទៃដែលទន់ខ្សោយជាងខ្លួន។
៣) រៀនជជែកសុំយោបល់ជាមួយមិត្តរួមការងារ មិត្តរួមក្រុមពីបញ្ហាដែលបានកេីតឡេីងចំពោះអ្នក អំពីសំណាក់អ្នកដ៍ទៃ ។ អ្នកត្រូវចេះដាក់នូវវិធានការ ក្នុងការជជែកនោះ ហេីយរាល់ជជែកម្តងៗអ្នកត្រូវយកស្នាមញញឹមមកជាមួយផង។
៤) ចេះសាកសួរមិត្តភ័ក្រដែលអ្នកជឿជាក់ អំពីអាកប្បកិរិយាមិនប្រក្រតីរបស់អ្នក ដែលគេបានសង្គេតឃេីញយ៉ាងណាមកយើង ។ ពេលនោះអ្នកត្រូវលុបបំបាត់ចោលនូវអាកប្បកិរិយាច្រណែនឈ្នានិស បន្ទាប់មកអ្នកត្រូវរកវិធីសុំគំនិតល្អៗពីមិត្តដេីម្បីកែប្រែវា ។
៥) នឹកគិតក្នុងចិត្តពីបញ្ហាទាំងនោះ បែងចែកបញ្ហានោះទៅជាចំណែកតូចៗតាមតែអ្នកអាចធ្វេីបាន នៅខណៈពេលដែលក្តីច្រណែនឈ្នានិសកេីតឡេីង អ្នកត្រូវរំលាយវាចោលភ្លាម ។
៦) ត្រូវចេះអត់អោន នឹងអភ័យទោសដល់មនុស្សទាំងឡាយណាដែលញ៉ាំងឲ្យអ្នកធ្វើខុស និងដើរផ្លូវខុសកន្លងមក ។ ហេីយអ្នកត្រូវគិតតែរឿងម្យ៉ាងប៉ុណ្ណោះថា "អ្នកគឺជា មនុស្សល្អក្នុងចិត្តខ្លួនឯង នឹងអ្នកដ៍ទៃ ជាការស្រេច " ។
《ការដំកល់ចិត្តដោយល្អ ហើយបាញ់ឆ្ពោះទៅរកជោគជ័យដែលគ្មានថ្ងៃហ្មងសៅ តោងតែយើងស្គាល់ពីកំលាំងច្រណែនឈ្នានីស គឺជាអកុសលដែលសម្ងំក្នុងចិត្តរបស់យើង ហើយត្រូវកម្ចាត់វាចោលជាដាច់ខាត》៕

បាត់ដំបង ថ្ងៃទី១៣ តុលា ២០១៨
Comments