ធ្វើល្អឲដល់គ្នា ទាន់គ្រានៅមានឱកាស...

V
vannlyda
ចំណាយពេលអស់មួយថ្ងៃទៀតហើយ! អ្នកមានដែលសួរខ្លួនឯងទេថា? តើបានធ្វើអ្វីខ្លះហើយ ដើម្បីមនុស្សដែលយើងស្រលាញ់? ធ្វើអ្វីបានខ្លះហើយសម្រាប់ប្រយោជន៍ដល់ សង្គមនិងមនុស្សជាតិ? គ្មាននរណាអាចដឹងថា ការស់រានមានជីវិត បន្តបានវែងឬបានខ្លីប៉ុណ្ណាត្រឹមណាទៀតនោះទេ ។ -បើនិងនិយាយអ្វី សូមនិយាយដោយចិត្តមេត្តា ពេលនិយាយកាលណា សូមឲអ្នកដែលបានឮ បានស្តាប់សម្តីយើង ទទួលតែអារម្មណ៍រំភើបសប្បាយ ។ យើងកុំនិយាយពាក្យណាដែលបណ្តាលឲមានការឈឺចាប់ ដូចជាពាក្យស្តីបន្ទោសខ្លាំងៗ ពាក្យឌឺដង ចាក់ដោតផ្លែផ្កា បង្កាច់បង្ខូច ឬភូតភរ កុហក់បោកប្រាស់គ្នាអី ។ -បើនិងធ្វើអ្វីមួយ សូមបង្កើតនូវការកក់ក្តៅ ផ្តល់តម្លៃនិងតួនាទីឲគ្នាទៅវិញទៅមក ដើម្បីទទូលបានភាពរីករាយក្នុងជីវិតទាំងអស់គ្នា ។ ជីវិតមិនចាំបាច់គិតច្រើន ដោយផ្តោតចិត្តតែលើរឿងធំៗ ទើបយើងចំណាយពេលធ្វើ រឿងសម្ព័ន្នភាពរាល់ថ្ងៃធ្វើទៅ ក៏គង់និងបង្ហាញសក្តនុពលស្វែងរកបាននូវអត្ថន័យសម្រាប់ជីវិតយើងដែរ ។ ![Fo 2 (75) copy.jpg](https://serey.io/imageupload_data/2b59215e0fa89845ebc1c351ed80c2a6d53b06c6) យើងចង់បិតភ្នែកហើយគេងជារៀងរហូត ឬចង់រស់បន្តដោយភាពរីករាយ ដែលមានទំហំតូចតែពេញដោយសោភ័ណភាព ។ ទីបំផុតនៃរូបកាយគឺត្រូវរលាយចោលពីលោកនេះ អ្វីដែលនៅសល់ មានតែការចងចាំ រាល់អំពើដែលយើងបានប្រព្រឹត្តសាងកន្លងមកតែប៉ុណ្ណោះ ។ ពេលវេលាត្រូវទំពារស៊ីដោយថ្ងៃ ខែ ឆ្នាំ ដែលកន្លងទៅម្តងបន្តិចៗ ជាដ៏រាបឥតទន្ទឹងរង់ចាំនរណាម្នាក់ ដែលនៅមិនទាន់តាំងចិត្ត ឈប់ធ្វើរឿងសៅហ្មងសិននោះទេ ។ រយៈកាលនៃការរស់របស់មនុស្សយើង មិនបានវែងទេ មួយឆ្នាំមាន៣៦៥ថ្ងៃ បើយកទៅគុណនិង៩០ ដោយឧបមាថារស់បានដល់អាយុប៉ុណ្ណឹង គឹរស់បានត្រឹមជាង៣ម៉ឺនថ្ងៃទេ នេះយើងរាប់ថាច្រើនផង តែសព្វថ្ងៃអ្នកខ្លះរស់បានត្រឹមតែ ៦០ឬ៧០តែប៉ុណ្ណោះ ។ ![IMG_0702.JPG](https://serey.io/imageupload_data/61776c6265a7bad3a9ed18ff3bdb5fbf749a80b0) បើពេលវេលាខ្លីម្លឹងៗ ម្តេចក៏ត្រូវបណ្តោយឲរសាត់ទៅដោយឥតប្រយោជន៍? ហេតុអ្វី យើងមិនព្រមសាងសុភមង្គល តាមសមគួរនិងអ្វីដែលខ្លួនមានទៅ។ តើអ្នកនិងត្រូវស្រមើស្រម៉ៃឲលើសពីបច្ចុប្បន្នហើយសឹមធ្វើការរីករាយឲដល់គ្នាឬ?បើគិតបែបនេះ ក្រែងហួសពេលលេងមានឱកាសនិងបានធ្វើ នោះអ្នកនិងស្តាយក្រោយជាក់ជាមិនខាន ៕ #ចងក្រង នុត ស័ង្ហ

Comments

wondercury
ត្រូវណាស់បងព្រោះរាល់កំហុសគេអាចអធ្យាស្រ័យប៉ុន្តែគេនឹងចាំមិនភ្លេចពីកំហុសយើង។ ដូច្នេះមានតែអំពើល្អ ចិត្តបរិសុទ្ធទើបជាសុខរំលែកអោយគ្នា