ដកការប្រកាន់ចេញ ទើបដោះស្រាយបញ្ហាជីវិតត្រូវចំណុចបាន

V
vannlyda
![Screenshot_2018-11-10-23-06-06.png](https://serey.io/imageupload_data/215b799db4d625df0f789967272a039280c2c0fe) បន្លាវាគ្រាន់តែជាបន្លា វាមិនដែលធ្វើឲ្យអ្នកណាឈឺចាប់ដោយសារវាទេ បើគេមិនប៉ះពាល់វាទេនោះ ហើយមានតែអ្នកដែលដើរជាន់វាដោយគ្មានស្មារតីទេដែលទទួលការឈឺចាប់ដោយសារវា។ ចំណែករឿងរ៉ាវក្នុងលោកក៏ដូចគ្នា មានតែអ្នកជាប់ការប្រកាន់ជាមួយវាតែប៉ុណ្ណោះដែលទទួលការឈឺចាប់។ ![Screenshot_2018-11-10-23-05-53.png](https://serey.io/imageupload_data/8e857c1ed14bcd4e00886351ef5c3bcd0c67dab5) នៅពេលដែលជីវិតបានជួបបញ្ហា ត្រូវរិះរកវិធីដោះស្រាយជាធម្មតា តែចិត្តមិនត្រូវជាប់ប្រកាន់ រហូតដល់មានការឈឺចាប់ជាមួយបញ្ហាទាំងនោះឡើយ។ ឧទាហរណ៍ថា ឥឡូវនេះមានរឿង ប្តីក្បត់ចិត្ត ត្រូវយកបញ្ញាទាំងអស់មកពិនិត្យមើលខ្លួនឯង កន្លែងណាមិនសមត្រូវផ្លាស់ប្តូរភ្លាម កន្លែងណាមានភាពទាក់ទាញត្រូវយកមកប្រើឲ្យអស់សមត្ថភាព ដូចជា ភាពផ្អែមល្ហែម ភាពទន់ភ្លន់ ការអាណិតស្រឡាញ់។ល។ មិនមែនត្រូវពាក់មុខយក្ស បញ្ចេញក្រញ៉ាំខ្លា សម្ងំរង់ចាំតែចាប់កំហុសនោះទេ ហើយក៏មិនមែនត្រូវដេកបង្ហូរទឹកភ្នែកឲ្យក្តៅក្បាលរហូតឆ្កួតវង្វែងស្មារតីនោះដែរ ! ។ ពេលជួបបញ្ហាត្រូវស្វែងរកវិធីដោះស្រាយឲ្យបានល្អ មិនមែនផ្តោតចិត្តទៅលើតែបញ្ហានោះទេ ! បុរាណថា ក្តៅសីុរាក់ ត្រជាក់សីុជ្រៅ ពាក្យនេះមិនបានយកការសងសឹកធ្វើជាអត្ថន័យឡើយ! ទឹកជាធម្មជាតិដែលត្រជាក់ថែមទាំងអាចពន្លត់ភ្លើងបាន។ ការធ្វើខ្លួនឲដូចជាទឹកទើបប្រសើរជាង ទឹកអាចពន្លត់ភ្លើង តែភ្លើងមិនអាចដុតទឹកឡើយ។ អ្នកគួរធ្វើខ្លួនឲដូចជាទឹកត្រជាក់យកឈ្នះភាពក្តៅអស់មួយជីវិតទើបជាការត្រឹមត្រូវ ។ ![Screenshot_2018-11-11-13-55-42.png](https://serey.io/imageupload_data/4054f813d9ecbf9be2f6e9428b2d40f8b6296958) #ស័ង្ហ

Comments