ជម្រើសជីវិត Lifes_choices

V
vannlyda
មានមនុស្សជាច្រើនស្រមៃថាខិតខំរៀនឲ្យបានខ្ពស់ ហើយនឹងទទួលបានការងារក៏គាប់ប្រសើរមួយ ប៉ុន្តែតើមានប៉ុន្មាននាក់ដែលភ្ញាក់ពីព្រឹកហើយមានកម្លាំងកាយចិត្តដើម្បីធ្វើការងារទាំងអស់នោះ! ? មានមនុស្សជាច្រើនមានក្តីសុបិនសម្រាប់ជីវិត ប៉ុន្តែតើមានប៉ុន្មាននាក់ដែលហ៊ានជំនះអ្វីគ្រប់យ៉ាងដើម្បីក្តីសុបិននោះ! ? ពេលខ្លះយើងគិតថាជីវិតគឺគ្មានជម្រើស ប៉ុន្តែបើយើងគិតថាវានឹងមានជម្រើស នោះយើងតែងតែរកវិធីដោះស្រាយបានហើយ។ អ្វីគ្រប់យ៉ាងគឺនៅលើយើងជាអ្នកកំណត់។ យើងចង់រស់រត់តាមលុយជារៀងរាល់ថ្ងៃហើយមានអារម្មណ៍ថារស់ដូចជាប់គុក ឬរស់នៅដោយដើរតាមក្តីស្រមៃទោះមិនសូវមានលុយហឺុហាដូចគេប៉ុន្តែបេះដូងពោរពេញដោយក្តីស្រលាញ់និងបរិបូរណ៍ ? យើងសម្រេចខ្លួនឯង។ There are many people who wish to finish higher education and will get a good job. But how many who wake up in the morning full of motivated to go work on that good job? There are many people who got dreams, but how many who dare to do anythings to follow and live that dreams? Sometimes, we think life has no choices, but if we think it has always choices then we will always find a way. It is always up to us. Do we want to run after money everyday and feeling like we are a prisoner or to follow our dreams even we don't have that much money and fancy stuffs but feeling loved, happy and fulfilment. You chose, because I already chosen it. ![PSD-053 copy.JPG](https://serey.io/imageupload_data/fc5ac356a3a9c1b90def0f3cdefd623d227487ac)

Comments