ទម្លាប់៥យ៉ាង ធ្វើពេលព្រឹកនាំមកនូវភាពស្រស់ស្រាយ

V
vannlyda
ជារៀងរាល់​ព្រឹក​ក្រោយ​ពេល​អ្នក​បើក​ភ្នែក​ឡើង តើ​អ្នក​ដឹង​ទេ​ថា រាល់​កាយវិការ​ទាំងអស់​នឹង​ជះ​ឥទ្ធិពល​ដល់​សុខភាព​ពេញ​មួយ​ថ្ងៃ? ខាងក្រោម​នេះ​ជា​ទម្លាប់​ល្អ​បំផុត 5យ៉ាង​ដែល​អ្នក​គួរ​ធ្វើឱ្យ​បាន​រាល់ថ្ងៃ​បន្ទាប់ពី​ភ្ញាក់​ពី​គេង៖ 1. ក្រោក​យឺតៗ បើ​អ្នក​បើក​ភ្នែក​ឡើង​ងើប​អង្គុយ​ភ្លាម សម្ពាធ​ឈាម​នឹង​ផ្លាស់ប្តូរ​ធ្វើឱ្យ​ឈឺ​ក្បាល វិល​មុខ។ ហេតុ​នេះ​បន្ទាប់ពី​បើក​ភ្នែក​ភ្លាម អ្នក​គួរ​នៅ​គេង​ធ្វើ​ចលនា​បន្តិច​រយៈពេល 5នាទី​មុន​នឹង​ក្រោក​អង្គុយ។ បើ​អ្នក​មិន​អាច​បើក​ភ្នែក​បាន ធ្វើ​ខ្លួន​ឱ្យ​ត្រង់​បែរ​ទៅ​ស្តាំ​ទៅ​ឆ្វេង​ដើម្បី​ដាស់​សាច់ដុំ។ យក​ដៃ​អ្នក​ឱប​ក្បាលជង្គង់​មក​ផ្អឹប​នឹង​ដើមទ្រូង​រយៈពេល 10វិនាទី។ ដក​ដង្ហើម​តាម​មាត់​រយៈពេល 5វិនាទី។ 2. ផឹក​ទឹក 1កែវ បន្ទាប់ពី​គេង​ពេញ​មួយ​យប់ រាងកាយ​បាន​ដំណើរការ​បញ្ចេញចោល រំលាយ​អាហារ​ដោយ​គ្មាន​ទឹក ដូចនេះ​វា​នឹង​ខ្វះ​ជាតិទឹក​ច្រើន។ ផឹក​ទឹក​មួយ​កែវ​នឹង​ល្អបំផុត​នៅពេល​នេះ។ ទឹក​ជួយ​សម្អាត​ក្រពះ​ក្រោយ​ពេល​គេង​អស់​មួយ​យប់។ មិនតែ​ប៉ុណ្ណោះ ញ៉ាំ​ទឹក​ពេល​ក្រោកពី​គេង​ក៏​ជួយ​ឱ្យ​ស្បែក​ស្អាត​ភ្លឺថ្លា​ម៉ត់​រលោង គ្មាន​ជ្រីវជ្រួញ។ 3. ចូល​បន្ទប់ទឹក ទម្លាប់​នោម​ជារៀងរាល់​ព្រឹក​ពេល​ភ្ញាក់ពី​គេង​ល្អ​ចំពោះ​សុខភាព​បំផុត វា​ជួយ​កម្ចាត់​ជាតិពុល ធ្វើឱ្យ​អារម្មណ៍​ល្អ​ក្នុង​ថ្ងៃ​ថ្មី។ 4. លាង​សម្អាត​មុខ​ឱ្យ​ស្អាត ពេល​ភ្ញាក់ពី​គេង មុខ​អ្នក​នឹង​សម្បូរ​ជាតិខ្លាញ់ ក្តៅ កាកសំណល់ និង​កោសិកា​ស្បែក​ងាប់ ដូច្នេះ​អ្នក​ត្រូវ​លាង​សម្អាត​មុខ​ឱ្យ​បាន​ស្អាត​ជាមួយ​នឹង​ទឹក​ថ្នមៗ។ 5. ងូតទឹក ងូតទឹក​ពេល​ព្រឹក​ជួយ​សម្រួល​ដល់​ចរាចរណ៍​ឈាម បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ត្រជាក់ចិត្ត​ពេញ​មួយ​ថ្ងៃ។ លើសពី​នេះ​ទៀត មុន​ងូតទឹក​អ្នក​គួរ​ធ្វើ​ចលនា​រាងកាយ (ច្រៀង ហាត់ប្រាណ…) ក៏​ជួយ​ឱ្យ​ឈាម​ដើរ​ស្រួល​ផងដែរ៕ ![a0707169a5fcd9a04b1667180a51b373-singing-tips-bathroom-mirrors.jpg](https://serey.io/imageupload_data/2351df8af6eda22d575451d591b6de7345241d27) ![CRIjh6fVAAAmjnG.jpg](https://serey.io/imageupload_data/70c61ae9d5d0230655edaa8e2acf254717ada729) ![image](https://img.esteem.ws/7ul0nilcpe.jpg) ប្រភព៖ #ស្លាបប៉ាកកាជីវិត

Comments