អហោសិ...

បើអ្នកចង់និយាយពាក្យមានបាប សូវយកដឹងចាំងមាត់ខ្លួនឯងវិញប្រសើរជាងពោលពាក្យទាំងនោះ ។
បើដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួន គប្បីធ្វើបុណ្យទុក កុំរវល់ជាមួយពាក្យសំដីអ្នកដទៃច្រើនពេក សូម្បីតែកន្ទុយភ្នែកក្តី ទឹកមាត់ដែលស្តោះចេញក្តី បើមិនបានប្រឡាក់ដល់យើងទេដើរចេញទៅ កុំតាំងចិត្តតាមចងពៀរគ្នាពេកអី ។
មុនពេលដេកនិងក្រោយភ្ញាក់ពីដំណេក កុំភ្លេចឧទ្ទិសដ្ឋានចិត្ត សុំឲ្យពៀរវេរាដែលខ្លួនបានប្រព្រឹត្តិ នាអតីតកាល សូមអហោសិកម្មតែត្រឹមនេះចុះ កុំឲ្យមានផលតទៅមុខទៀត
ត្រូវយល់ថា វាស្រួលទេ ការតាមប្រម៉ាញ់ឈ្នានីស កាប់សំលាប់គ្នារាប់រយជាតិមិនមានទីបញ្ចប់ឡើយ។
សូមអស់លោកដែលមានយសសក្តិទាំងឡាយ ដាស់សតិខ្លួនឲក្រោកចាកពីភាពវង្វែងទៀតទៅ កុំបង្កើតបញ្ហាដល់សង្គមច្រើនពេក ដឹងទេតើសេចក្តីព្រាត់ប្រាស់ បានជះឥទ្ធិពលខ្លាំងប៉ុណ្ណាដល់មនុស្សជាទីស្រឡាញ់របស់ពួកគេ សូមពៀរវេរាទាំងឡាយត្រូវបានបញ្ចប់តែត្រឹមនេះចុះ ៕


