៥យ៉ាង បង្កើតទំនាក់ទំនងល្អ ! (Good relationship)
ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃគប្បី ៖
១- មើលបុគ្គលិកលក្ខណៈគេ តើគេចូលចិត្តអ្វី ? និយាយពីអ្វីដែលគេចូលចិត្តដោយពាក្យខ្លីៗងាយយល់ ញញឹមស្និទ្ធស្នាល និងស្តាប់គេនិយាយដោយយកចិត្តទុកដាក់ ។
២- សួរសំណួរដើម្បីស្ទង់ការយល់ដឹង របស់ខ្លួនឯងនិងដៃគូសន្ទនាផង ។ កុំវាយតំលៃគេឲ្យសោះ ព្រោះយើងគ្មានសមត្ថភាពយល់ដឹងគ្រប់រឿងនោះទេ (អ្នកប្រាជ្ញឆ្លាតខ្លាំងប៉ុណ្ណាពេលខ្លះក៏មិនអាចធ្វើឲ្យផ្កាត្នោតស្រក់ទឹកបានដែរ) ។
៣- ការប្រើប្រាស់សម្លេងនិងទឹកមុខ ត្រូវស្រទន់ ច្បាស់លាស់ និងរាបសារ ញញឹមញញែម សម្លេងកុំខ្លាំងពេក ឬខ្សោយពេក ។
៤- ការផ្តល់ជំនួយគឺជារឿងចាំបាច់ណាស់ បើគេត្រូវការជំនួយ ។
៥- ការមើលងាយមើលថោក ការស្អប់ខ្ពើម ការរិះគន់ពេបជ្រាយគ្នា មិនមែនជាតំលៃមនុស្សនោះទេ ព្រោះទាំងអស់គ្នាសុទ្ធតែជាអ្នកស្លាប់ទៅវិញ មានតែការជួយសង្គ្រោះគ្នាប៉ុណ្ណោះទើបសមជាពូជមនុស្ស ៕

@vannlyda

