ត្រូវចេះលើកលែងទោសកំហុសឲខ្លួនឯង" Forgiv to your mistake "

🌹 ស្ថានភាពរស់នៅ គ្រប់គ្នាសុទ្ធតែប្រទះនូវរឿងរ៉ាវជាច្រើន ពេលខ្លះក៏មានកំហុសឆ្គង ទាំងចេតនា និងអចេតនា
មនុស្សខ្លះបាននឹងកំពុងរស់នៅក្នុងស្ថានភាពស្មុគស្មាញ ហេីយទទួលតែការឈឺចាប់ ដោយសាតែបានប្រព្រឹត្តធ្វេីនូវកំហុសដដែលៗ ។ ភាពភ័យខ្លាចក្នុងអារម្មណ៍ដែលមានសន្ទុះឡើង ក៏មកពីធ្លាប់ទទួលរងនៅភាពមហន្តរាយដែលអតីតកាលខ្លួនឯងបានសាងផងដែរ ។
👉តេីអ្នកអាចរំដោះគ្រោះនៃកំហុស ដែលគ្រាន់តែជាស្រមោលអន្ធការនោះបានដោយរបៀបណា ?
🦅ខ្ញុំមានជាវិធីសាស្រ្តមួួយចំនួន ដើម្បីអប់រំ នឹងរំដោះគ្រោះកាចរបស់ចិត្ត ឲ្យស្ថិតមកកាន់ភាពមាំមួនឡើងវិញ
"រឿងនេះត្រូវតាំងចិត្តធ្វើដោយខ្លួនឯង
ទី១. តើកំហុសរបស់យើង ពិតជាបណ្តាលឲ្យយើងមានភាពទន់ខ្សោយមែនឬ បេីអញ្ចឹង សូមរកបុិច និងក្រដាស់មួយសន្លឹក បន្ទាប់មកត្រូវសរសេររៀបរាប់អំពី កំហុសឆ្គងរបស់យើងឲ្យបានច្បាស់លាស់ ហើយយើងត្រូវបើកបង្ហាញការសន្និដ្ឋានថា ៖
ហេតុអ្វីបានជាយើងប្រព្រឹត្តធ្វេីនៅកំហុសនោះ ? មានប្រភពដេីមចមជាអ្វី ? ។
ទី២ .ប្រេីគំនិតគិតឡេីងវិញនូវរាល់ប្រភពបញ្ហា មូលហេតុដែលនាំឲ្យកេីតបញ្ហា ឬ ការឈឺចាប់នានា ដែលបានបង្ករឡេីងដោយកំហុស ។ ហេីយមាន នរណាខ្លះបានទទួលការឈឺចាប់នោះដែរ ?
ទី៣ .ប្រសិនបេីយើងបានរកឃេីញពីកំហុសខ្លួនឯងហេីយ យើងត្រូវធ្វេីការសុំទោស និងស្វែងរកការអភ័យទោសជាបន្ទាន់ ពីអ្នកដែលរងគ្រោះតាមរយៈកំហុសរបស់យើង។ ខ្ញុំជឿជាក់ថា ពួកគេនឹងអភ័យទោសដល់យើង តាមបទពិសោធ គឺយើងត្រូវទម្លាក់ចោលនូវភាពរឹងទទឹងចេញ នោះយើងក៏និងទទួលបាន ជាមួយពាក្យ អរគុណទៀតផង ពីជនដែលយើងបានធ្វើឆ្គាំឆ្គងដាក់នោះ ។
ទី៤. តែបេីកំហុសរបស់យើង វាមានទម្ងន់ធ្ងន់ធ្ងរពេក វាអាចបំផ្លាញយើងបាន នោះ យើងត្រូវស្វែងរកអ្នកណាម្នាក់ដែលមានជំនាញក្នុងការផ្តល់ប្រឹក្សាយោបល់ ឬ អ្នកជំនាញផ្នែកចិត្តវិទ្យា ដេីម្បីទទួលដំបូន្មានខាងផ្លូវចិត្ត ពីគាត់ទាំងនោះ។
ទី៥. ប្រេីប្រាស់កំហុសរបស់ខ្លួន ដេីម្បីបង្កេីតការយល់ឃេីញដ៍ល្អមួយដល់អ្នកដទៃដែលបានធ្វេីនៅកំហុសនោះដែរ ។
ទី៦. ត្រូវចងចាំថា កំហុសទាំងឡាយ វាឆ្លុះបញ្ចាំងពីការសំដែងចេញរបស់យើង នៅក្នុងស្ថានភាព នឹងកាលៈទេសៈដ៍ជាក់លាក់ ។ ហេីយខ្លួនយើងផ្ទាល់ក៏មានអំណាចគ្រប់គ្រាន់ក្នុងការកែប្រែ នឹងសំដែងចេញ ក្នុងពេលអនាគតផងដែរ។
មានភាសិតពិភពលោកមួយបានសរសេរថា៖
ការប្រឹងប្រែងយ៉ាងមុតមាំ និងការប្រព្រឹត្តកំហុសជាញឹកញាប់ គឺជាដំណេីរដ៍រឹងមាំឈានទៅទេពកោសល្យ Constant effort and frequent mistakes are the stepping stones to genius .
មិនហ៊ានកំណត់លទ្ធផល ថាការប្រព្រឹត្តបែបនេះបានផលជាវិជ្ជមានប៉ុណ្ណានោះទេ តែសូមបន្ទន់ឥរិយាបទ ហើយសាកល្បងទាំងអស់គ្នា ដើម្បីទទួលបានសក្តានុពលរបស់ជីវិត។
សរុបសេចក្តីថា ៖ " អ្នកគប្បីតែ ស្វែងយល់ឲខាងតែបាន រាល់កំហុសខ្លួនឯង យកវាទុកជាបបទពិសោធន៍ រួចហើយ បិតភ្នែក កុំសំលឹងទោសអ្នកដ៏ទៃ កុំសរសេរទោសអ្នកដ៏ទៃ នោះជាជោគជ័យជ័យផ្លូវចិត្ត ដែលនិងបានឃ្លាតឆ្ងាយពិត ពីវិប្បដិសារីទាំងឡាយ ៕
.ខ្លីៗដើម្បីមិត្តអ្នកអាន.
_សូមទោសដែលគ្មានរូបភាពដាក់ឲស៊ីនិងចំណងជើង.
ដោយ នុត ស័ង្ហ


