អាស្មិមានៈនាំឲបែកមិត្តភាព&ដៃគូជីវិត ចូរវេញគំនិតឲស្ថិតក្នុងស្ថានភាពបច្ចុប្បន្នជាសំខាន់
មនុស្សគ្រប់រូបដែលរស់នៅជុំគ្នាបាន មិនមែនសុទ្ធតែត្រូវការគំនិតដូចគ្នាទាំងអស់ទេ ប៉ុន្តែយើងចេះយោគយល់និងឲតម្លៃគ្នាទៅវិញទៅមកទើបអាចទទួលយកគំនិតរៀងៗខ្លួនមកបាន។

ប្រពន្ធខ្ញុំមានគំនិតប្រដៅកូនដោយស្តី ដោយវាយជាវិធីសាស្ត្ររបស់គាត់ ឬអាចថាជាផ្នត់គំនិតដែលតពីបុព្វបុរសតាំងតែដើមមក ពាក្យមួយលោកពោលថា《 ដំដែកទាន់ក្តៅ បើប្រដៅមនុស្សទាន់ក្មេង》ពាក្យនេះខ្ញុំយល់ស្រប
ប៉ុន្តែប្រដៅដោយប្រើអាជ្ញា គឺរំពាត់ និងស្តីបន្ទោសតែម្យ៉ាងខ្ញុំមិនដែលយល់ស្រប ពិតមែន ក៏មិនមែនមានន័យថាយើងត្រូវចែកផ្លូវគ្នាដោយលែងលះនោះទេ។នៅតែរស់ជុំគ្នា
ហើយផ្តល់ឱកាសដកបទពិសោធចំពោះទស្សនៈដែលខ្លួនយល់ រៀងៗគ្នា បន្ទាប់មកក៏ធ្វើការអនុវត្តន៍ជាក់ស្តែង។
ការយល់ឃើញផ្សេងគ្នា ហើយជជេសរឹងត្អឹងថាមានតែខ្លួនទេ ទើបមានទស្សនៈត្រឹមត្រូវ មិនចេះសម្របតាមគ្នា យើងមិនអាចផ្លាស់ប្តូរយោបល់គ្នា និងបន្ថែមគុណសម្បត្តិឲគំនិតគ្នា កាន់តែប្រសើរឡើងបានទេ ។
ខ្ញុំមានកល្យាណមិត្តចំនួនពីរនាក់ បានសួរខ្ញុំថា ៖
សំឡាញ់ ! តេីសំឡាញ់ឯងចង់រស់នៅក្នុងពិភពរបៀបណា ? ខ្ញុំបានបើកភ្នែកធំៗគិតបន្តិច ហេីយក៏ឆ្លេីយទៅគាត់វិញថា ៖ " សំឡាញ់ ! ពិភពដែលខ្ញុំចង់រស់បំផុតគឺពិភពពិត " ។ ខ្ញុំក៏សួរទៅគាត់វិញថា ៖ ចុះសំឡាញ់ទាំងពីរវិញ ? សំឡាញ់ម្នាក់បានឆ្លេីយតបយ៉ាងលឿនថា ៖ " ខ្ញុំចង់រស់នៅក្នុងពិភពចងចាំ " ។
ភ្លាមៗនោះ ! សំឡាញ់ខ្ញុំម្នាក់ទៀតក៏បានឆ្លេីយដែរថា ៖ " ខ្ញុំវិញចង់រស់នៅក្នុងពិភពស្រម៉ៃ " ។
ពួកខ្ញុំទាំងបីមានទំនាក់ទំនងគ្នាល្អណាស់ ពួកខ្ញុំស្គាល់គ្នា នឹងរាប់អានគ្នាចាប់តាំងពីរៀនថ្នាក់ បឋមសិក្សា រហូតដល់បញ្ចប់ថ្នាក់បណ្ឌិតរៀងៗខ្លួន ។
ពួកគេហៅខ្ញុំថា " បណ្ឌិតពិត " ខ្ញុំហៅពួកគេថា " បណ្ឌិតចាំ នឹង បណ្ឌិតស្រម៉ៃ " ។ ថ្មីៗនេះការរាប់អានរបស់ពួកយេីង បង្កេីតបានជាការទំនាស់គ្នា ឈ្លោះគ្នា បែកបាក់គ្នា បាត់បង់ភាពសាមគ្គីរហូតមកដល់បច្ចុប្បន្ននេះ ។
មូលហេតុដែលនាំឲ្យពួកយេីងបែកបាក់គ្នានោះ មកពីពួកយេីងប្រកាន់ទស្សនៈរៀងខ្លួន និងតែងតែទាស់យោបល់ជានិច្ចកាល ជាពិសេស ទំនាស់លេីមុខវិជ្ជាជំនាញរបស់ពួកយេីងតែម្តង ។
មុខវិជ្ជាជំនាញរបស់ខ្ញុំគឺ ៖ ពិតវិជ្ជា
មិត្តទី១របស់ខ្ញុំគឺ ៖ ចាំវិជ្ជា
មិត្តទី២របស់ខ្ញុំគឺ ៖ ស្រម៉ៃវិជ្ជា ។
ការបែកបាក់របស់ពួកយេីង ប្រភពមកពីពួកខ្ញុំប្រកាន់អស្មិមានះ ពោលគឺប្រកាន់ភាពត្រឹមត្រូវ រៀងៗខ្លួន ។
តេីពួកខ្ញុំត្រូវដោះស្រាយដោយរបៀបណា ?
ទី១ បន្ថយការប្រកាន់
ទី២ បំផ្លាញចិត្តប្រកាន់ចេញ
ទី៣ កុំឲវត្តមានការប្រកាន់ មានតទៅទៀត។
💡ជំនឿហើយនិងនិស្ស័យរបស់មនុស្ស បង្កើតបានជាគំនិត គំនិតបង្កើតបានជាជំនាញ អាចទាញផលផ្លែផ្កាកើតជាប្រយោជន៍ តែក៏មិនត្រូវបង្អាប់ជំនឿចិត្តអ្នកដ៏ទៃបានដែរ។
ខ្លឹមសារនិទានរបស់ខ្ញុំក៏គឺជាប្រលោមលោកនៃជីវិតរបស់លោកអ្នករាល់ថ្ងៃមាន { សុខ នឹង ទុក្ខ } ជំរេីសនៃការរស់នៅរបស់មនុស្សម្នាក់ៗខុសៗគ្នា ។
សំឡាញ់ទី១ របស់ខ្ញុំ ! គាត់ចង់រស់នៅក្នុងពិភពលោកនៃ "ការចងចាំ " ឯសំឡាញ់ទី២ របស់ខ្ញុំ ! គាត់ចង់រស់នៅក្នុងពិភពលោកនៃ " ក្តីស្រម៉ៃ " រីឯខ្ញុំវិញ !ចង់រស់នៅក្នុងពិភពលោកនៃ " ការពិតជាក់ស្តែង " ។
អញ្ចឹងហេីយទេីបធ្វេីឲ្យពួកយេីងមិនអាចស្វែងរក " គោលដៅរួមបាន " ។
-តេីពិភពលោកនៃជីវិតនោះយ៉ាងណា ? តេីធ្វេីរបៀបណាទេីបយេីងអាចរស់នៅក្នុងទិដ្ឋភាពរួមបាន ? ក្នុងរឿងនិទាននេះខ្ញុំ " ចង់ផ្តល់ន័យថា "
១) ពិភពលោកនៃការ " ចងចាំ " គឺខ្ញុំចង់សំដៅទៅលេីការរស់នៅក្នុងពិភពស្រមោលអន្ធកាល នោះគឺថ្ងៃម្សិលមិញរបស់អ្នក ( អតីតកាល ) ជាការពិតណាស់ម្សិលមិញរបស់យេីងវាអាចមានរឿងវិជ្ជមាន នឹងអវិជ្ជមាន ( សុខ ទុក្ខ ) តែភាពវិជ្ជមាន នឹងអវិជ្ជមានកាលពីម្សិលមិញនោះ វាមិនអាចផ្តល់ឲ្យអ្នកនៅអ្វីដែលអ្នក ចង់បាននោះឡេីយ ។ ផ្ទុយទៅវិញ ! បេីអ្នកចេះតែដេកជាមួយ គិតជាមួយ តែនឹងក្តីរីករាយ ក្តីទុក្ខសោកនោះ អ្នកបានត្រឹមតែរស់នៅក្នុងពិភពនៃការ " ចងចាំ " ប៉ុណ្ណោះ ។
-បញ្ជាក់ៈ អតីតកាលរបស់អ្នកគ្រប់គ្នាវាគ្រាន់តែជា " បទពិសោធន៍មួយប៉ុណ្ណោះ " ។
២) ពិភពលោកនៃ " ក្តីស្រម៉ៃ " គឺខ្ញុំចង់កំណត់សម្គាល់ដល់បំណងប្រាថ្នាដែលមេីលមិនឃេីញ ប៉ះពាល់មិនបាន នោះគឺជាក្តីសុបិន្តបែបស្រមេីស្រម៉ៃ ទៅតាមផ្លូវមនោគតិរវេីរវាយ ខ្វះវិតក្កៈវិជ្ជា នឹងវិចារៈវិជ្ជាធ្វេីជាមូលដ្ឋាន ។ ជាការពិតណាស់ ! ក្តីស្រមេីស្រម៉ៃវាអាចក្លាយជាកាពិតដ៍តិចតួចបំផុត ពីព្រោះក្តីសុបិន្តទាំងនោះរបស់អ្នក ក៏មានឧបសគ្គមករារាំផងដែរ ជួនកាលការគិតស្រម៉ៃវាមកបង្កររឿង នឹងបង្តុចបង្អាក់ ផែនការសកម្មភាពប្រចាំថ្ងៃរបស់អ្នកទៀតផង ។
-អនាគតកាលគឺវាគ្រាន់តែជាសេចក្តីសង្ឃឹម នឹងជា " ទិសដៅរួមនៃជីវិតរបស់មនុស្សម្នាក់ៗ " ។
៣) ពិភពលោកនៃការ " ពិតជាក់ស្តែង " គឺខ្ញុំកំណត់ដល់ការរស់ប្រចាំថ្ងៃ ខែ ឆ្នាំ តែម្តង នេះគឺជាភាពស្តែង ។ ភាពជាក់ស្តែងគឺសំដៅលេី ៖ ១- ការកំណត់កាលវិភាគរស់នៅរាល់ថ្ងៃ ២- បង្កេីតគោលដៅជាក់លាក់ ៣- បង្កេីតផែនការសកម្មភាពទិសដៅ ៤- ធ្វេីសកម្មភាពនោះៗ ។
-បច្ចុប្បន្នកាលគឺជា " ពិភពពិតជាក់ស្តែង " ។
-អតីតកាលជាបទពិសោធន៍ បច្ចុប្បន្នជាចំណោទ អនាគតជាក្តីសង្ឃឹម ។
- បេីអ្នកមានអតីតកាលជូចត់ បច្ចុប្បន្នត្រូវអំណត់ មុខជា រុងរឿងនាអនាគត ។
•លោក ខ្រាយស្គល សុិនតេណូ គាត់និយាយថា ៖ " ចូរអ្នកឈប់គិតពីរឿងអតីតកាល នឹងកុំព្រួយបារម្ភនៅអ្វីដែលវានឹងកេីតឡេីងនាថ្ងៃអនាគត បច្ចុប្បន្ននេះ គឺជាការពិតដ៍ប្រសេីរ ! ចូរអ្នករស់នៅដោយរីករាយ ជាមួយមនុស្ស និងអ្វីៗគ្រប់យ៉ាងដែលអ្នកមានក្នុងបច្ចុប្បន្ននេះ ឈប់គិតពីអ្វីដែលអ្នកមិនធ្លាប់មាន ជាពិសេសភាពភ័យខ្លាច នឹងអ្វីគ្រប់យ៉ាងដែលបរាជ័យកន្លងមក អ្នកត្រូវចេះរៀបចំផែនការអនាគតវិញល្អជាង " ។
កំណាព្យគួរចងចាំ÷
-មានៈជើងឯកប៉ែកខាងរឹង
ជជេសទទឹងមិនព្រមញ៉មអ្នកណា
មានៈនេះមានដ៏រាបណា
ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ៕
○○○○○○○○○○○○
ដោយខ្ញុំបាទ នុត ស័ង្ហ

