ពុទ្ធសាសនាផ្តល់ប្រយោជន៍ទាំងពីរដល់ពិភពលោក

V
vannlyda
១- ប្រយោជន៍បច្ចុប្បន្នឬហៅថាប្រយោជន៍លោកិយ ៖ ឲ្យស្គាល់រសជាតិប្រភេទថ្មីរបស់ជីវិត ឲ្យមានការផ្លាស់ប្តូរពីទុក្ខលំបាកវេទនាមកជាសេចក្តីសុខ ឲ្យមានភាពរីករាយយ៉ាងសុខសាន្ត ឲ្យរឹងមាំតាមផ្លូវចិត្ត ផ្តល់សេរីភាពឲ្យជីវិតយ៉ាងល្អប្រសើរ(ផុតពីនឹមតណ្ហា)ពីដើមហត់នឿយនឹងសែនព្រេន ហត់នឿយនឹងស្វែងរកគ្រូហ្មពូកែៗ ដើរថ្វាយបង្គំគោ ថ្វាយបង្គំមាន់ស្ងោរ ទាខ្វៃ ជ្រូកខ្វៃជាដើម ប្រែការរស់នៅឲ្យមានខ្លួនជាទីពឹង មានក្តីសង្ឃឹមចំពោះផលបុណ្យរបស់ខ្លួន កំចាត់ចោលការខ្វាយខ្វល់ ការព្រួយបារម្ភ ការភ័យខ្លាច កំចាត់ភាពច្របូកច្របល់ក្នុងការរស់នៅ ការតានតឹងចិត្តនិងទុក្ខវិបត្តិផ្សេងៗបានយ៉ាងស័ក្តសិទ្ធ ។ ២- ប្រយោជន៍លោកុត្តរធម៌ៈ ចិត្តបានរួចរំដោះពីទុក្ខសោកយ៉ាងពេញបរិបូរណ៍ ។ អ្នកចេះដឹងបែបស្ទើរៗទេ ដែលច្រើនតែគិតលំអៀងមកលើពុទ្ធសាសនា អ្នកចេះដឹងបែបជ្រៅជ្រះខាងបស្ចឹមប្រទេសបានបែរមកគោរពរាប់អានពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ហើយបុគ្គលដែលមានជំនឿស៊ប់សួនមកលើពុទ្ធសាសនាគេមិនងាយនឹងមានវិបត្តិផ្លូវចិត្តឡើយ ព្រោះពុទ្ធសាសនាគឺដឹកនាំសិក្សាពិសោធទៅលើការប្រើគំនិតឲ្យបានល្អនេះឯង ! ។ និកាយព្រះគ្រីស្តជាច្រើនបានពោលថា អរគុណពុទ្ធសាសនា ! ដែលបានធ្វើឲ្យគេក្លាយជាគ្រីស្តបរិស័ទដ៏ល្អម្នាក់ ! ។ ![Screenshot_2018-11-01-18-16-36.png](https://serey.io/imageupload_data/0f134f982057bb8f4c108e4ca3bf7bd19d20af0a)![FB_IMG_1548969795033.jpg](https://serey.io/imageupload_data/0f8db5f22f68d828fa41b492cf8eadd84ffc4f92)

Comments

wondercury
ដំបូន្មានរបស់ព្រះពិតជាល្អណាស់បង ប៉ុន្តែគ្រាន់តែពិបាកត្រង់ត្រាប់ជាប់លាប់។