ចិត្តស្ងប់

V
vannlyda
ចិត្តស្ងប់ គឺជាចិត្តដែលមិនតាំងនៅជាមួយគំនិត មិនជាប់ស្អិតជាមួយអារម្មណ៍ ចិត្តស្ងប់ស្ងៀមប្រកបដោយសតិដឹងប្រកបដោយថាមពល ពោរពេញដោយកម្លាំងស្រូបទាញ(គិតស្រមៃចង់បានអីយូរឬឆាប់បានដូចបំណង) ។ ចិត្តស្ងប់មានរយលានអត្ថន័យដែលពុំមាន សេចក្តីសុខដទៃស្មើដោយសេចក្តីស្ងប់នេះបានឡើយ ! ។ ចិត្តមិនស្ងប់នាំឲ្យកើតជំងឺផ្លូវចិត្ត ព្រមទាំងសុខភាពផ្លូវកាយក៏មិនល្អដែរ ហើយចិត្តស្ងប់ កើតពីការហ្វឹកហាត់រក្សាសីល ធ្វើសមាធិ វិបស្សនា ទើបចិត្តមានឧបេក្ខាឬមានតុល្យភាព មិនជាប់ស្អិតទៅនឹងរឿងរ៉ាវខាងក្រៅ ។ ចិត្តស្ងប់កើតពីការយល់ត្រូវ ត្រិះរិះត្រូវ ឬ យោនិសោមនសិការៈ ដែលជាអាហារដ៏ពិសិដ្ឋរបស់ចិត្ត ។​ ចិត្តស្ងប់ព្រោះអស់កង្វល់(ព្រះអរហន្ត) និងចិត្តស្ងប់ព្រោះមិនទាន់មានរឿងត្រូវខ្វល់(បុថុជ្ជន) ចិត្តស្ងប់ក្នុងសភាពមិនដឹងគឺជាមោហៈទៅវិញទេ ។ តើយកថាមពលចិត្តស្ងប់មកធ្វើអី ? ដើម្បីយកមកធ្វើជាម្ចាស់លើជីវិត អាចត្រួតត្រាបង្គាប់បញ្ជាចិត្តបាន មិនបណ្តោយឲ្យចិត្តបោកប្រាស់ខ្លួនឯង អាចឃុំគ្រងចិត្តនិងប្រើប្រាស់ឋាមពលចិត្តបានល្អ ។ ការសាងនូវកម្លាំងដួងចិត្តគឺសម្រាប់ទុកដោះស្រាយបញ្ហា ទោះធ្លាក់ក្នុងក្តីអន្តរាយយ៉ាងណាក៏ដោយ ។ ចិត្តស្ងប់មានសតិនិងបញ្ញានៅរួមជាមួយគ្នាជានិច្ច ដើម្បីសាងចិត្តស្ងប់វាជាការលំបាក ប៉ុន្តែលំបាកយ៉ាងណាក៏ដោយ យើងត្រូវតែជួយខ្លួនឯង បើមិនសាងវាឡើងទេ យើងនឹងលំបាកជាងនេះ ការបណ្តែតបណ្តោយឲ្យសតិនិងបញ្ញារសាត់ចេញពីខ្លួន គឺស្មើនឹងបាត់បង់អ្វីៗទាំងអស់៕ ![Screenshot_2018-11-19-07-10-34.png](https://serey.io/imageupload_data/4c9b285b98e5e5b6576bf5b302f6d9905b84c403)

Comments