មានជីវិតដោយប្រុងប្រយ័ត្ន

V
vannlyda
១-ជីវិតខ្លួនវាផ្ទាល់គឺជាគ្រូបង្រៀនរបស់អ្នក ដែលអ្នកដាច់ខាតត្រូវតែរៀនពីវា ។ ![Screenshot_2018-12-19-09-43-29.png](https://serey.io/imageupload_data/a6ae64cd893697b216a2deee60fdeff989929148) ២-ជីវិតគឺខ្លីណាស់ ! កុំទៅស្ត្រេសជាមួយមនុស្សដែលមិនស័ក្តិសមនឹងអ្នករើសយកវាមកគិតធ្វើអី ដើរចេញដោយញញឹមគឺ ចប់។ ៣- ជីវិតមានពីរបែបគឺ មានគោលដៅ១ និងគ្មានគោលដៅ១ ជីវិតដែលគ្មានគោលដៅ គឺជាជីវិតដែលប្រព្រឹត្តិតែអំពើអាក្រក់ តាំងពីថ្ងៃកើតទៅទល់ថ្ងៃស្លាប់។ ជីវិតដែលមានគោលដៅ មានពីរបែបគឺ លោកិយជីវិត១ និងលោកុត្តរជីវិត១ ហើយដែលបានទៅដល់គោលដៅ១ និងមិនបានទៅដល់គោលដៅ១ ។ កុំបោះបង់ចោលគោលដៅឲ្យសោះ ! ការចាប់ផ្តើមតែងតែមានការលំបាកជាមុន ធ្វើតាមគំនិតខ្លួនឯង ហើយចូរប្រុងប្រយ័ត្នពីអ្វីដែលអ្នកដទៃបានប្រាប់ឲ្យធ្វើ ព្រោះចុងបញ្ចប់គឺអ្នកទេដែលត្រូវរស់នៅជាមួយនឹងការសម្រេចចិត្តរបស់ខ្លួនឯង មិនមែនជាអ្នកដទៃឡើយ ! ។ ![Screenshot_2018-12-17-07-18-09.png](https://serey.io/imageupload_data/e883b6088a9531f25380163ebe3372f7a882d7e5)

Comments