មនុស្សជារបស់ដី មិនមែនដីជារបស់មនុស្សទេ

V
vannlyda
ក្នុងលោកវត្ថុមានតំលៃមានច្រើនណាស់ គឺមកពីមនុស្សនាំគ្នាឲ្យតំលៃទៅលើវាទេ ប៉ុន្តែយើងមិនត្រូវឲ្យតំលៃវាឲ្យថ្លៃជាងជីវិតខ្លួនឯងដែរ។ មនុស្សយើងនៅពេលក្រីក្រលំបាកម្យ៉ាង ដល់ពេលមានលុយក៏លំបាកមួយបែបផ្សេងដែរ តាមពិតការមានប្រាក់គឺគ្រាន់តែសំបូរមធ្យោបាយជាងអត់ប្រាក់ បើយើងចេះប្រើមធ្យោបាយក្នុងផ្លូវល្អ ការមានប្រាក់ក៏ជាការល្អម៉្យាងដែរ។ មានប្រាក់ហើយប្រើក្នុងផ្លូវមិនល្អ មិនខុសពីការយកប្រាក់មកបំផ្លាញខ្លួនឯងឲ្យសាបសូន្យក្នុងថ្ងៃណាមួយ។ មានលោកសេដ្ឋីម្នាក់ចង់បានដីឲ្យបានធំ វាទីយកហើយបន្តេញអ្នកស្រុក អោយចាកចេញដោយប្រាក់សំណងតិចតួច ពេលនោះដំណឹងបានឮដល់ព្រះរាជា។ ស្តេចមកជួប ហើយក៏អនុញ្ញាត្តិឲ្យគាត់វាស់យកក្នុងរយៈពេលមួយថ្ងៃ គឺដរាបថ្ងៃលិចឲ្យឈប់។ លោកសេដ្ឋីកាលពីព្រឹក ជិះលើសេះវាស់តែដល់ថ្ងៃកាន់តែល្ងាច គាត់ប្រើសេះមិនទាន់ចិត្តក៏លោតចុះពីខ្នងសេះហើយរត់វាស់ដោយខ្លួនឯង វេលាថ្ងៃជិតអស្តង្គត គាត់បានបាត់បង់ជាតិទឹកអស់ពីក្នុងខ្លួន ហើយបេះដូងរបស់គាត់ក៏បដិសេធលែងដើរតទៅទៀត! លោកសេដ្ឋីក៏ដាច់ខ្យល់ស្លាប់លាចាកលោកនេះទៅ ។ ![Screenshot_2019-01-01-13-33-21.png](https://serey.io/imageupload_data/dbcd6fe40eadf4b9db598a7871441ffbf4c212b6) ពីដំបូងដីជារបស់គាត់ តែដល់ក្រោយមកគាត់គឺនៅតែជារបស់ដីវិញដដែល។ ជីវិតមនុស្សតែងមានការចាប់ផ្តើមនិងមានទីបញ្ចប់ទៅវិញជាធម្មតា គ្រប់រូបធាតុទាំងអស់សុទ្ធតែមានចំណុចកកនិងចំណុចរលាយរៀងៗខ្លួន គ្រាន់តែយូរឬឆាប់ជាងគ្នាតែប៉ុណ្ណោះ!។ មានប្រយោគយ៉ាងខ្លីលោកពោលថា៖ នៅទីបំផុតបើមិនដុតកប់ នៅទីបញ្ចប់បើមិនកប់ដុត ! ជីវិតគឺតែប៉ុណ្ណឹង !៕ ![Screenshot_2019-01-01-13-33-35.png](https://serey.io/imageupload_data/cada7fe106ee894f11c4af6b8dbc199ac4bfeca9)

Comments

fherdz
Happy New Year @vannlyda Wishing you and your family God’s protection, health, peace, happiness, love and prosperity.
គ្មានអ្នកណាម្នាក់អាចធ្វើជាម្ចាស់របស់ដីទេ។ ហើយគ្រប់គ្នាគួរតែដឹងគុណទឹកដីភ្លើងខ្យល់។