អ្នកមិនមែនជាម្ចាស់"ចិត្ត"ទើបបានជាឃុំគ្រង"ចិត្ត"មិនបាន?

ព្រះអាទិត្យរះឡើងសាថ្មី មានន័យថាយើងមានពេលរីករាយជាថ្មី ! រីករាយជាមួយអ្វីដែលយើងមាន ហើយបន្តក្តីសង្ឃឹមនិងក្តីសុបិន្តតទៅទៀត ! កុំចុះចាញ់ឲ្យសោះ ! ។
រឿងអាក្រក់អាចកើតឡើងគ្រប់ពេលវេលា តែជីវិតនៅតែប្រព្រឹត្តិទៅមុខ។ ធម្មជាតិរបស់ភក់គឺប្រឡាក់ មនុស្សត្រូវឆ្លងកាត់ភក់ដូចៗគ្នា តែការប្រឡាក់បែរជាមិនដូចគ្នា អ្នកមានបញ្ញាច្រើនប្រឡាក់តិច អ្នកមានបញ្ញាតិចប្រឡាក់ច្រើន ប៉ុន្តែសុទ្ធតែអាចលាងឲ្យជ្រះបានទាំងអស់ វាស្ថិតត្រង់ថាព្រមលាងដែរឬអត់! ។
កុំមានវិប្បដិសារីដោយសារតែខ្លួនចាស់ វាជារសជាតិជីវិតមួយបែបដែលក្មេងៗគ្មានថ្ងៃបានស្គាល់វាឡើយ ! ការពិតនិងក្លាយជាកាដូយ៉ាងប្រណិតត្រឹមតែយើងទទួលស្គាល់វាប៉ុណ្ណោះ។
គេមិនញញឹមរកក៏ហីទៅ គេមានរឿងអ្វី យើងមិនបាច់ដឹងគ្រប់រឿងក៏បាន តែចាំបាច់ទៅកើតទុក្ខមុខក្រៀមតាមគេដែរធ្វើអី?។ ថាមពលចិត្តគឺជារតនៈសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក តែអ្នកបែរជាបោះបង់វាចោលព្រោះតែវង្វេងជាមួយរឿងក្នុងលោកនេះទៅវិញ ។ ចេតនាការពេញចិត្តនិងការព្យាយាមគឺជាអំណាចរបស់អ្នក វាជាការប្រទានពរពីធម្មជាតិទៅឲ្យជីវិតអ្នក ចូរនាំយកវាមកឲ្យជីវិតវិញចុះ « Take back your Power » ។ កុំទុកសោរសុភមង្គលខ្លួនឯងក្នុងហោរប៉ៅអ្នកដទៃ ធ្វើដូច្នេះអ្នកមិនមែនជាម្ចាស់លើខ្លួនឯងទេ !។

#ស័ង្ហ

