Serey is utilizing Blockchain technology

ជីវិតគឺជាវិញ្ញាសារ ដែលត្រូវប្រឡងជាមួយវាសនា

V

vannlyda

ភាពក្រីក្រគឺជាវិញ្ញាសារស្វែងរកមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំនិងល្អប្រសើរ ដើម្បីឲ្យគេចេះសាងសេរីភាពនិងយុត្តិធម៌ ។ ចាំណា ! នៅពេលជីវិតផ្តល់ឲ្យអ្នករយលានហេតុផលដែលត្រូវយំ អ្នកត្រូវតែបង្ហាញឲ្យជីវិតបានឃើញវិញថា អ្នកក៏មានរយលានហេតុផលដែលត្រូវញញឹមតបវិញដែរ ។ ក្តីស្រឡាញ់គឺជាហេតុផលតែមួយគត់ ដែលអ្នកត្រូវផ្តល់ឲ្យជីវិតមានក្តីសុខ នឹងផ្ញើក្តីស្រឡាញ់ទៅគ្រប់ទីកន្លែង នៅពេលអ្នកបានជួបការលំបាក ។ រៀនរីករាយដោយមិនចាំបាច់មានជាតិស្រា រៀននិយាយដោយមិនចាំបាច់ប្រើការរិះគន់ រៀនញញឹមដោយមិនចាំបាច់មានអ្វីក្នុងហោរប៉ៅ រៀនដេកដោយមិនចាំបាច់ប្រើថ្នាំ រៀនស្រឡាញ់ដោយមិនចាំបាច់មានលក្ខ័ណ្ឌ រៀនស្អប់ដោយមិនចាំបាច់មានកំហុស រៀនរស់ម្នាក់ឯងដោយមិនចាំបាច់មានការនឿយណាយ ! ជីវិតត្រូវប្រឡងជាមួយវិញ្ញាសារមិនមានទីបញ្ចប់ឡើយ ។ ១- មិនថាអ្នកជាអ្នកណានោះទេ ត្រឹមតែជាមនុស្សល្អម្នាក់គឺគ្រប់គ្រាន់ហើយ ។ ២- ជួបមនុស្សអ្នកត្រូវតែញញឹម ព្រោះស្នាមញញឹមបានបង្កើតភាពស្និទ្ធស្នាលនិងក្តីស្រឡាញ់ ។ ៣- គំនិតរបស់អ្នកមានអំណាចអាចសាងជីវិតឲ្យខ្ពស់ជាងវិមាត្រចក្រវាឡបាន ។ ៤- សន្តិភាពវាកើតពីភាពស្ងប់ស្ងាត់ មិនមែនកើតពីជំលោះនោះទេ ! ។ ៥- មិនបាច់ចាំនិយាយអ្វីទាំងអស់ បើអ្នកយល់ថាភាពស្ងប់ស្ងាត់វានាំឲ្យមានភាពប្រសើរឡើង ! ។ ជូនពរឆ្នាំថ្មី ! ក្រោយពីចូលឆ្នាំចិននេះរួច សូមឲ្យអ្នកទាំងអស់គ្នាមានការប្រែប្រួលផ្លាស់ប្តូរទៅរកភាពល្អប្រសើរគ្រប់ៗគ្នាកុំបីខាន ! ។ ![FB_IMG_1548565658997.jpg](https://serey.io/imageupload_data/48c7b43e3c960f2d197b4cf42e860dd9aa86547f)
0.000 SRY$0.00
Global
Global

Comments