ការប្រឈមមុខ ទុកជាកម្លាំងស្មង

V
vannlyda
អ្នកគួរតែនៅក្បែរមនុស្សពូកែរិះគន់ដើម្បីឲ្យអ្នកមានប្រាជ្ញា ឲ្យគាត់ចង្អុលបង្ហាញពីកំហុសរបស់អ្នករាល់ថ្ងៃ ចូរដើរតាមគាត់ដូចដែលអ្នកចង់បាន មគ្គុទេសក៏នាំទៅរកកំណប់ទ្រព្យដូច្នោះដែរ ។ នៅក្បែរអ្នករិះគន់នាំឲ្យមានការផ្លាស់ប្តូរ នៅក្បែរមនុស្សពូកែរករឿងឈ្លោះប្រកែកនាំឲ្យមានការអត់ធន់ នៅក្បែរមនុស្សពូកែសរសើរលើកជើងអ្នកនឹងល្ងង់ ។ យូរ ៗ ទៅអ្នកបានទទួលការបង្រៀនគ្រប់គ្រាន់ពីអ្នកដទៃដើម្បីអនុវត្តវាក្នុងការរស់នៅ ។ វាមិនមានបញ្ហាអ្វីច្រើនទេប្រសិនបើអ្នករស់នៅឆ្ងាយពីគ្រូរបស់អ្នកនោះ ។ ពេលខ្លះការលំបាកផ្តល់ឱកាសឲ្យមនុស្សបង្កើនការលះបង់គំនិតមិនល្អចោលបានច្រើនជាងស្ថានភាពស្រណុកសុខស្រួលទៅទៀតផង ។![received_1203455339812988.jpeg](https://serey.io/imageupload_data/51a89c08e0eaca5644f99185ad77e2acc6b8d158)

Comments

fredkese
Nice family