កូនសោរនៃសេចក្ដីស្រឡាញ់

V
vannlyda
![Screenshot_2018-10-30-07-47-07.png](https://serey.io/imageupload_data/74509a1306474284b4887a7d7a17428a93de1cd6) កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ការដែលមានសមត្ថភាពក្នុងការយល់ចិត្ត . . . ការដែលមានសមត្ថភាពក្នុងការយល់គ្រប់ស្ថានភាព មិនមែនមានត្រឹមតែពាក្យសំដីនិយាយតែប៉ុណ្ណោះទេ ប៉ុន្តែ កាយវិការដែលជាភាសាគ្មានសំឡេងផងដែរ, រឿងតូចតាច ក៏វាចេះប្រាប់ បញ្ហាច្រើនៗបានដោយខ្លួនវាដែរ។ កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ការដែលមានសមត្ថភាពក្នុងការការអត់ឱន . . . ការចេះទទួលយកកំហុសគ្នាទៅវិញទៅមក និងការចេះលើកលែងទោសកំហុសឆ្គង, ដោយមិនធ្វើពុតជាភ្លេច --- ប៉ុន្តែ ចាំជានិច្ចអំពីអ្វីដែលលោកអ្នកបានរៀនពីវា។ កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ការដែលមានសមត្ថភាពក្នុងការជឿទុកចិត្ត . . . ទោះបីជាមានការសង្ស័យគិតមិនចេញ ដែលមានក្រាលនៅលើគំនិតប្រហោងក្នុង, វានឹងត្រូវតែបានភ្លឺចែងចាំងឡើង ជាមួយនឹងពន្លឺនៃការធានារ៉ាប់រង ដែលរារាំងការភ័យខ្លាចដោយជំនឿមុតមាំ។ កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ភាពដែលមានសេចក្តីសប្បុរសក្នុងការចែករំលែក . . . ហ៊ានប្រឈមមុខនឹងភ័ព្វវាសនារបស់លោកអ្នក ទាំងល្អនិងទាំងអាក្រក់, រួមគ្នា; ទប់ទល់នឹងបញ្ហាទាំងសងខាង --- ការចេះរចនាផ្លូវចេញ/ចូលជារៀងរហូត ដើម្បីបង្កើននូវសុភមង្គលរបស់លោកអ្នក ... កូនសោរនៃសេចក្ដីស្រឡាញ់គឺ: មិនដែលចេះកំណាញ់-ម៉ៅស្វិត. . . ឱ្យដោយគ្មានការគិតពីការនឹងមានត្រឡប់មកវិញ, ប៉ុន្តែ ចង់បានត្រឹមតែក្តីសង្ឃឹមនៃការគ្រាន់តែ ញញឹមញញែមសាមញ្ញមួយ និងដោយការចេះតែឱ្យ - ប៉ុន្តែ មិនចង់បានអ្វីត្រឡប់មកវិញឡើយ។ កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ត្រូវដឹង​ថាលោកអ្នកខ្លួនឯងគឺជា មនុស្សពីរនាក់ដាច់ដោយឡែកពីគ្នា ជាមួយនឹងគំនិតខុសៗគ្នា; ថាលោកអ្នកមិនមែនជាកម្មសិទ្ធិអ្វីសម្រាប់គ្នាទៅវិញទៅមកនោះឡើយ, ប៉ុន្តែថា លោកអ្នកគឺជាកម្មសិទ្ធិរវាងគ្នានឹងគ្នាទៅវិញទៅមក និងចែករំលែកចំណងមិត្តភាពរួមគ្នា។ កូនសោរនៃសេចក្ដីស្រឡាញ់គឺ: ជាអ្វីៗដែលមាននៅខាងក្នុងខ្លួនយើងទាំងអស់ ... វាត្រូវការពេលវេលានិងការអត់ធ្មត់ ដើម្បីដោះសោគ្រឿងផ្សំទាំងអស់ ដែលនឹងនាំមកនូវកម្រិតពន្លឺរបស់វាដល់លោកអ្នក; វាគឺជាដំណើរការរៀនសូត្រគ្រប់លក្ខណ៍ ដែលទាមទារឱ្យមានការងារច្រើន ... ប៉ុន្តែ រង្វាន់គឺនិងមានច្រើនជាង តម្លៃដែលជាកិច្ចខិតខំប្រឹងប្រែងទៅទៀត ... ហើយលោកអ្នក គឺជាកូនសោរ ​ចំពោះខ្ញុំ។ “ហេតុអ្វីបានជាលោកអ្នកគិតថា លោកអ្នកសមនឹងទទួលបានវិមានដ៏ធំ, រថយន្តថ្លៃៗរាប់ឡូរ, លុយរាប់លានដុល្លាររក្សាទុកក្នុងគណនីសន្សំ, មានអ្នកបំរើឆ្វេង/ស្តាំ---ត្រឹមតែធ្វើជាអ្នកធំ?” តើលោកអ្នកមើលខ្លួនលោកអ្នកមិនឃើញទេថាឬ ខ្លួនលោកអ្នកគឺគ្រាន់តែជាលាមកផែនដីដូចជារូបខ្ញុំ ហើយគ្រប់គ្នាទាំងអស់ ទេឬអី? តើអ្នកសប្បាយចិត្តណាស់ទៅឬ---ដែលឃើញកាយំស្រែក ដែលគ្នាសុំ គ្រាន់តែជាការរករស់, ហើយលោកអ្នកគិតថា លោកអ្នកគឺជាមនុស្សខ្លាំងអស្ចារ្យ លើគំនរអារម្មណ៍ទុក្ខសោក,ទឹកភ្នែក,សម្លែងថ្ងួចថ្ងូរ? តើនេះជាសេចក្តីស្រឡាញ់បែបស្អីទៅ? អ្នកមានត្រូវរក្សាអ្នកកម្សត់បែបណា? ត្រូវតែច្បាស់និងភាសិតមួយថា ៖ -អ្នកធំកុំមើលងាយអ្នកតូច ស្មៅវល្លិ៍វិញគួចចងដំរី ស្តេចពឹងរាស្ត្រ សង្ឃពឹងវិន័យ មច្ឆាជលស័យ ពិតពឹងទឹក៕ ![Screenshot_2018-10-30-07-46-13.png](https://serey.io/imageupload_data/de74ad15a138467727b1b58ea083660ddfdf2c34) @vannlyda

Comments