គំនិតដែលជាប់គាំង

V
vannlyda
មូលហេតុនាំឲ្យគំនិតជាប់គាំង មុជមិនជ្រៅទៅមិនឆ្ងាយ ៖ ១- មកពីការសោកស្តាយហួសប្រមាណៈ អ្នកណាក៏គេចេះសោកស្តាយដែរ តែបើនៅតែស្តាយ តើយើងអាចបានមកវិញទេ ? ជីវិតមានតែការតាំងចិត្តនិងការកាត់ចិត្ត គេមិនអាចដេកត្រាំក្នុងថ្លុកអនុស្សាវរីយ៍នោះជារៀងរហូតទេ ត្រូវចេះគិតដល់អ្នកដែលត្រូវការខ្លួនឲ្យមើលថែផង ។ ២- ការអាឡោះអាល័យខ្លាំងពេកៈ ពេលខ្លះវង្វេងលែងដឹងទិសតំបន់ផងក៏មាន សូម្បីតែព្រះអានន្ទលោកអាល័យព្រះសម្មាសម្ពុទ្ធបរិនិព្វាន ទិសទាំងឡាយមិនប្រាកដចំពោះលោក លោកងងឹតមុខយកដៃតោងមែកឈើបង្ហូរទឹកភ្នែក ទុក្ខនេះធំធេងណាស់ចំពោះមនុស្សដែលមិនបានគិតពីរឿងបែក គិតតែពីរឿងជួបនិងរឿងរីករាយ !។ ព្រះនាងមទ្រីបាត់បុត្រភ្ងារ លោកស្រែកដង្ហោយហៅសឹងបែកទ្រូងកណ្តាលព្រៃ នេះព្រះស្វាមីចេះមានឧបាយរកលេសស្តីបន្ទោសជាមុនផង ហេតុនេះត្រូវចេះរកឧបាយដើម្បីជួយរំដោះចិត្តកុំឲ្យធ្លាក់ក្នុងក្តីសោកសង្រេងខ្លាំងពេក។ ៣- ការរកកំណត់គោលដៅមិនបានៈ ព្រោះឋិតក្នុងគំនិតរាយមាយខ្លាំងពេក ។ ៤- ប្រើការគិតផ្ទុយ គិតប្រៀបធៀបច្រើនផ្លូវពេក ទីបំផុតគិតទាល់តែរកច្រកចេញមិនឃើញ ។ ៥- ពិចារណាវែងឆ្ងាយហួសក្រឹត្យក្រម ផ្ទុយពីតថភាពក្នុងស្ថានភាពរស់នៅរបស់ខ្លួនជាដើម ។« បញ្ហាពិតមិនមែនជាបញ្ហានៅខាងក្រៅនោះទេ បញ្ហាពិតគឺនៅត្រង់ការគិតរបស់យើង តើយើងត្រូវវិនិច្ឆ័យបញ្ហានោះបែបណាតែប៉ុណ្ណោះ ! » ៕ ![Screenshot_2018-12-08-02-09-31.png](https://serey.io/imageupload_data/2478005609342780d757cf583e9a123bc488dbf2) #ស័ង្ហ

Comments

wondercury
ការតាំងចិត្តបូកជាមួយពេលវេលា នឹងរសាយទុក្ខសោក ជួបព្រាត់មិនមែនជារឿងចំលែកលើលោកទេ តែមកពីគ្រប់គ្នាមិនបានត្រៀមចិត្តទុកមុន។