មារយាទ៧យ៉ាងមិនគួររាប់រក
១ ជាមនុស្សដឹងតែពីបាន (ស្គាល់តែទទួលមិនដែលហុច)ប្រាថ្នាលាភ
២ លើកតែតំលៃខ្លួនឯងឲ្យគេគោរព ចង់ឲ្យតែគេគោរព
៣ មានៈប្រកាន់ខ្លួនយកត្រូវតែឯង
៤ មិនចេះខ្មាសអំពើបាប
៥ មិនចេះតក់ស្លុតនឹងទណ្ឌកម្ម មិនចេះខ្វល់នឹងការតិះដៀល មិនចេះឈឺចាប់នឹងវិប្បិសារីយ៍។
៦ ចូលចិត្តច្រណែនឈ្នានីសគេឯង
៧ កំណាញ់ស្វិត បើឱ្យ គឺតែរបស់ដែលខ្លួនប្រើមិនកើតឬលែងត្រូវការ ។
ជួបមនុស្សបែបនេះ មិនបាច់ក៏បាន! គប្បីត្រាច់ចរទៅតែឯងប្រសើរជាង ។

