ត្រូវចេះបំលែងបាបឲ្យក្លាយជាបុណ្យ !

V
vannlyda
![Screenshot_2018-11-06-15-20-06.png](https://serey.io/imageupload_data/22809757f037aab7a049c9b8ed8ee8cb5d7f90fb) យើងអាចជ្រើសមនុស្សចូលមកក្នុងជីវិតយើងបាន តែយើងមិនអាចហាមឃាត់អ្នកដែលចង់ចាកចេញពីជីវិតយើងបានទេ ។ ខំរស់រាប់ឆ្នាំ ទទួលការបីបាច់រក្សាពីឪពុកម្តាយសឹងមួយជីវិត ខំរៀនសូត្រដល់ណាណី គ្រាន់តែបាត់បង់ស្នេហា ក៏ចង់ធ្វើជាមនុស្សបាត់បង់ការចងចាំ តើសមដែរទេ ? ។ ជីវិតកើតមកគឺឯករាជ្យទេ តែបែរជាត្រូវជាប់ច្រវ៉ាក់ខ្នោះឃ្នាង ព្រោះម្នាក់ៗសុទ្ធតែលួចគិតក្នុងចិត្តថា ថ្ងៃមុខនឹងក្លាយទៅជាចៅហ្វាយនាយគេ ទីបំផុតសុទ្ធតែជាទាសករតណ្ហាទាំងអស់តែគ្នា ។ គេខ្ចីប្រាក់មិនសង ឬ ត្រូវគេបោកប្រាស់ គិតជេរគេចោល នេះជាការគិតខុសធំណាស់ អស់ប្រាក់ហើយបានបាបទៀត សូមប្តូរចិត្តមកជាកម្លាំងអធិដ្ឋានវិញ « ប្រាក់ជាកម្លាំងញើសឈាមខ្ញុំ ទៅថ្ងៃមុខ បើខ្ញុំមានជួបឧបសគ្គណាមួយ ឬ មានទុក្ខប៉ះពាល់ដល់អាយុជីវិត សូមឲ្យខ្ញុំបានឆ្លងរួចផុតកុំបីខាន » ឬ បើអតីតជាតិ ខ្ញុំមានការពាក់ព័ន្ធក្នុងរឿងនេះ សូមអហោសិកម្មត្រឹមនេះចុះ ។ ថ្ងៃមួយខ្ញុំធ្វើដំណើរខុសច្បាប់ចរាចរ ប៉ូលីសស្ទុះប៊្រូមកចាប់ខ្ញុំឲបង់ពិន័យ ហើយខ្ញុំធ្វើតាមដោយពេញចិត្ត មិនថ្វីទេយើងជាមនុស្សត្រូវតែគោរពច្បាប់,ចុះម្តេចចាំបាច់មានអ្នកខឹងពួកគាត់ បើវាជាតួនាទីរបស់គាត់សោះនិង !។ ហើយខ្ញុំបានថែមទាំងសួរពួកគាត់ថា មានគ្នាប៉ុន្មាននាក់នឹង ? ប៉ូលីសថា បួននាក់ ! ខ្ញុំបានជូនប្រាក់ពួកគាត់ក្នុងតំលៃគុយទាវម្នាក់មួយចាន ហើយជូនបុណ្យពួកគាត់ រហូតគាត់លាន់មាត់ថា ធ្វើការមួយជីវិតទើបតែបានជួបមួយ ! ឯខ្ញុំរីករាយជ្រះថ្លាពេញមួយថ្ងៃ មិនបានកើតអកុសលចិត្តទេ ។ រឿងនាៗនៃជីវិត វាច្រើនតទៀតជាពិស្តាពុំអាចពណ៌នា តែសំខាន់គប្បីមានស្មារតីថា យើងមានសមត្ថភាពចេះបំឡែងរឿងទោមនស្សឲមកជាសោមនស្សតាមរយៈមនោកម្មជាសុចរិតរបស់ខ្លួនបាន ។ ![Screenshot_2018-11-07-16-08-47.png](https://serey.io/imageupload_data/1de00311d1b0c04e0b8bc4e653fea8bfb9ef4f21)

Comments